ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារព្រៃស(​ម១)រិត​បន្តឹងការ​នាំចូល​គ្រឿងញៀ.ន​ប្រើប្រាស់​លួចលាក់ដោ​យខុស​ច្បាប់

9 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំ​ពេញ ​៖ ​ទណ្ឌិត​៤នាក់​ នឹង​ត្រូវ​បន្ថែម​ទម្ងន់​ទោស ​នៅ​ពេល​រក​ឃើញ​នឹងចាប់​យក​គ្រឿង​ញៀន​​ជាប់​ខ្លួន​ក្នុង​​ពន្ធ​​នា​គារ ​នេះ​បើ​តាម​ប្រសាសន៍​លោក ​ស្រ៊ុន ​លាង ​ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ ​ម១ ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃទី២៣ ​មិថុនា ​។

លោក​ប្រធាន​ពន្ធនា​គារម១​ព្រៃស​បន្តថា​ថ្មីៗ​នេះ​លោក​ឧត្តមសេ​នីយ៍​ឯក ​គុយ ​ប៊ុនសន​ អគ្គនាយ​កពន្ធនា​គារ​ក្រ​សួង​​មហា​

រាជ​​ធានី​​ភ្នំ​ពេញ ​៖ ​ទណ្ឌិត​៤នាក់​ នឹង​ត្រូវ​បន្ថែម​ទម្ងន់​ទោស ​នៅ​ពេល​រក​ឃើញ​នឹងចាប់​យក​គ្រឿង​ញៀន​​ជាប់​ខ្លួន​ក្នុង​​ពន្ធ​​នា​គារ ​នេះ​បើ​តាម​ប្រសាសន៍​លោក ​ស្រ៊ុន ​លាង ​ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ ​ម១ ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃទី២៣ ​មិថុនា ​។

លោក​ប្រធាន​ពន្ធនា​គារម១​ព្រៃស​បន្តថា​ថ្មីៗ​នេះ​លោក​ឧត្តមសេ​នីយ៍​ឯក ​គុយ ​ប៊ុនសន​ អគ្គនាយ​កពន្ធនា​គារ​ក្រ​សួង​​មហា​ផ្ទៃ​ បាន​មាន​ផែនកា​រដល់​ពន្ធនា​គា​រទូទាំង​ប្រទេស ​ ឲ្យ​យក​​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ​នឹង​បង្កើន​គោល​ជំហរ​ រិត​បន្តឹ​ងចំពោះ​​ការ​នាំ​ចូល​ដោយ​លួច​លាក់​នូវសារ​ធាតុញៀន​យក​ទៅប្រើ​ប្រាស់​ក្នុងពន្ធនា​គារ​ដោយ​ពិរុទ្្ធ​ជន​ ឬទណ្ឌិត​ ។​ លោក​បន្ត​ថា បទ​បញ្ជា​រនេះ​មិនមែន​ទើប​ប្រកាស​ពេល​នេះទេ​ គឺលោក ​អគ្គនាក​ពន្ធនា​គារ​បាន​ដាក់​ផែន​ការ​យូរមក​ហើយ​ហើយ​កន្លង​​មក​គ្រប់​ពន្ធ​ធនាគារ​ ​អនុវត្ត​កាងារ​នេះបាន​ល្អ​ណាស់ ​គ្រាន់​តែថានេះ​ជាការ​ដាស់​តឿន នឹង​រិតបន្តឹង​បន្ថែម​។

ជាក់​ស្តែង​ពន្ធនាគារ​ព្រៃសម១​យើងចា​ប់បាន​ទណ្ឌិ​ត​៤​នាក់​ ដែល​ពួក​គេបាន​លាក់​ទុក​គ្រឿង​ញៀន​ជាប់​ខ្លួន ហើយ​ប្រើ ប្រើ​ប្រាស់​ក្នុង​ពន្ធ​នាគារ ​។ទណ្ឌិត៤​​នាក់ ​១.ឈ្មោះ​ស៊ុំ វិបុល ​ភេទ​ប្រុស​អាយុ ​៣១ឆ្នាំ​ ឃុំខ្លួន​ពី​ថ្ងៃ​ ទី១៨​ធ្នូ ២០០៨ ​ជាប់​ចោទ​ពី​បទ​ប្លន់ ​ដែល​ត្រូវ​ បាន​តុលា​ការផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​១៨ឆ្នាំ​ បាន​រកឃើញ​ក្រាម​ពណ៌​ស​ថ្លាចំនួន​​៣​កញ្ចប់​តូច​ កាល​ពី ​ថ្ងៃ​ទី១១ ​មិថុនា ឆ្នាំ​២០១៤ ។ ២.​ឈ្មោះ​សេង ​វណ្ណណាត​ ភេទ​ប្រុស ​អាយុ​៣២ឆ្នាំ ​ឃុំខ្លួនពីថ្ងៃ​ទី១កុម្ភៈ​​២០១១ ជាប់​ចោទ​ពីបទ​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ មា​នស្ថាន​ទម្ងន់ទោស​ ក្នុង​គោល​ដៅ​ជម្រិត​ទារ​ប្រាក់​នឹងកាន់​​កាប់​អាវុធ ដោយគ្មាន​ការ​អនុញ្ញាត​ ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​រយៈ​ពេល១​៥ឆ្នាំ ​រកឃើ​ញ​នឹងចាប់​យក​គ្រឿង​ញៀន​ក្នុងកូន​ថង់ផ្លាស្ទិ​ច១សម្រា​ប់ប្រើ​ប្រាស់ ។​ ៣.​ទណ្ឌិត​ឈ្មោះ​នុត ​ភារិទ្ធ ​ភេទប្រុស​ អាយុ១៩ ​ឆ្នាំ ឃុំ​​ខ្លួន​ ​ពីថ្ងៃ​ទី១៤ មិនា​ ២០១១ ជាប់​ចោទ​ពីបទ​ជួញដូរ​ដោយ​ខុស​ច្បាប់នូវ​​សារ​ធាតុញៀន​ តុលាកា​រផ្តន្ទា​ទោស​​ដាក់ពន្ធ​នា​គារ​ រយៈ​ពេល​៨​ឆ្នាំ​​ បាន​រក​ឃើញ​សារ​ធាតុ​ញៀន​នៅជាប់​ខ្លួន ​។ នឹង​៤.ឈ្មោះផាន់ ​ម៉ាប់ ភេទ​ប្រុស​ ​អាយុ​២៤​ឆ្នាំ ​ឃុំខ្លួនពី​​ថ្ងៃ​ទី១ មិ​ថុនា ២០១៣ ​ជាប់ចោទ​ពីបទ​លួច ត្រូវ​បានតុលា​ការផ្តន្ទា​ទោស​ដាក់ពន្ធនា​គារ រយៈ​ពេល១ឆ្នាំ​៦ខែ​ រកឃើញសារ​ធាតុ​ញៀន​​ជាប់​នឹងខ្លួន​​ជាមួយឈ្មោះ​ នុត ភារិទ្ធ​ កាល​ពីថ្ងៃទី​១៦ មិថុនា ​ ២០១៤ ​នៅក្នុង​​កញ្ចប់​បារីសេ​​កក្រហម ​។ ជនស​ង្ស​យ័​ទាំង​៤នាក់​ដូចមាន​ក្នុងរូបថតនេះ​ស្រាប់ ​។

លោក​យិន គន្ធ ​ អនុ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ម១​ទទួល​បន្ទុក​ការងារ ​ប្រតិបត្តិ ​បានឲ្យ​ដឹងដែរ​ថាពិតណា​ស់ពិរុទ្ធជន​នឹង ទណ្ឌិត​ គេតែង​តែ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ ជាមួយ​ក្រុមគ្រួសារ ​ឬសាច់​ញាតិលួ​ចលាក់​នូវសារធា​តុញៀនយក​​ចូល​ក្នុង​ពន្ធនាគារ ​ដូចជា​បង្កប់​ក្នុងម្ហូប​អាហារ​នំចំណី ​ត្រីសាច់ ​។ល។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​