ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំចេញ​ប្រេង​របស់​សហ​រដ្ឋ​អាមេរិក​កើន​បាន​10%​ ក្នុងឆ្នាំ​2013

10 ឆ្នាំ មុន

បណ្តាញ​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា​ រដ្ឋ​បាល​ព័ត៌​មាន​ថាមពល​របស់​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​កាល​ពី​ដើម​សប្តាហ៍​ថា​ សហ​រដ្ឋ​អាមេរិក​នាំចេញ​ប្រេង​កាត​ជា​មធ្យម​បាន​៣,៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​ ​កើន​ឡើង​១០%​ ធៀប​នឹង​ឆ្នាំ​២០១២ ។​
ទី​ភ្នាក់ងារ​ដដែល​នោះ​ក៏​បាន​កត់​សម្គាល់​ថា នៅ​ក្នុងខែ​ធ្នូ ឆ្នាំ​២០១៣​ ការ​នាំ​ចេញ​ផលិត​ផល​ប្រេង​កាត​របស់​សហ​រដ្ឋ​អាមេរិក​សម្រេច​

បណ្តាញ​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា​ រដ្ឋ​បាល​ព័ត៌​មាន​ថាមពល​របស់​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​កាល​ពី​ដើម​សប្តាហ៍​ថា​ សហ​រដ្ឋ​អាមេរិក​នាំចេញ​ប្រេង​កាត​ជា​មធ្យម​បាន​៣,៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​ ​កើន​ឡើង​១០%​ ធៀប​នឹង​ឆ្នាំ​២០១២ ។​
ទី​ភ្នាក់ងារ​ដដែល​នោះ​ក៏​បាន​កត់​សម្គាល់​ថា នៅ​ក្នុងខែ​ធ្នូ ឆ្នាំ​២០១៣​ ការ​នាំ​ចេញ​ផលិត​ផល​ប្រេង​កាត​របស់​សហ​រដ្ឋ​អាមេរិក​សម្រេច​បាន​៤,៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ដែល​នេះ​គឺ​ជា​លើក​ដំបូង​នៃ​ការ​នាំ​ចេញ​បាន​បរិមាណ​លើស​៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ ។

ទិន្ន​ន័យ​នៃ​ការ​នាំ​ចេញ​រាប់​បញ្ចូល​ប្រេង​ម៉ាស៊ូត​​សម្រេច​បាន​ជាង​១,១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ បង្កើន​ការ​នាំ​ចេញ​បាន​១១០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ធៀប​នឹង​ឆ្នាំ​២០១២ ។​ ដោយ​ឡែក​ ​ប្រេង​សាំង​នាំចេញបាន​៥៥០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ កើន​ឡើង​​៩% ។​
ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ សហ​រដ្ឋ​អាមេរិក​នាំ​ចូល​ផលិត​ផល​ប្រេង​កាត​ប្រមាណ​ជា​២,១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុងឆ្នាំ​២០១៣ ។​

ម្យ៉ាង​ទៀត ដោយសារ​តែ​បច្ចេក​វិទ្យា​ថ្មី​ដ៏​ទូលំ​ទូលាយ​របស់​ខ្លួន​ ផលិត​កម្ម​ប្រេង​របស់​សហ​រដ្ឋ​អាមេរិក​​បាន​កើន​ឡើង​១៥%​ ស្មើ​នឹង​៧,៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ក្នុងឆ្នាំ​២០១៣ ។​ ចំណែក​ទី​ភ្នាក់ងារ​ថាម​ពល​អន្តរ​ជាតិ​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីសបាន​ព្យាករ​ថា​ សហរដ្ឋ​អាមេ​រិក​អាច​នឹង​ហក់​រំលង​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​រុស្ស៊ី​ ​ហើយ​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៥​ ខាង​មុខ៕​