ក្រុងប៉ោយប៉ែត ៖ បុរសស្លៀកពាក់ស៊ីវិលម្នាក់ ជិះម៉ូតូម៉ាកស្គុបបពី ពណ៌ទឹកប្រាក់មួយគ្រឿង ដឹកស្រីស្នេហ៏របស់ខ្លួនដើរលេងហើយខឹងគេជិះឆាបចង់លាបម៉្សៅស្រីស្នេហ៏របស់ខ្លួនបានចុះយក ដំបងប៉ុនកដៃមួយព្យាមវ៉ៃគេផ្អើល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាច ថ្ងៃទី១៦ មេសា ២០១៤ ជាថ្ងៃបង្ហើយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅចំណុចក្រោមប្រសាទកំពូល៣មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយជនបង្កស្លៀកស៊ីវិល មានកាំភ្លើងខ្លីដកគំរាមគេឯង ច្រង៉េងច្រង៉ាង ស្រែកថាខ្លួនជាប៉េអឹមធ្វើឱ្យជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្នុងហេតុការណ៏ ញាក់សាច់ពេញក្រុងប៉ោយប៉ែត ។
ប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងថា ជនបង្កស្លៀកស៊ីវិលនេះមានឈ្មោះ រ៉ា ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទើបចូលថ្មី និងជាតៃកុងបើករថយន្តឱ្យលោកវិរៈសេនីយ៍ឯកម៉ែន ភារម្យ មេបញ្ជាការរងខេត្តបន្ទាយមានជ័យដ៏មានឥទ្ធពលផងដែរ ដូច្នេះហើយបានជាតៃកុងរថយន្តម្នាក់នេះមានចរិកក្រអឺតក្រទម មិនខ្លាចក្រែងរអែងច្បាប់ឡើយ ដោយគេមានមេកើយដ៏មានឥទ្ធិពលនៅក្នុងតំបន់ ជាយដែនកម្ពុជា-ថៃនៅក្រុងប៉ោយប៉ែតនេះតែម្តង ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ