ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​​​​​​អត្ត​ឃាត​ប្រឆាំង​តុលាការ​នៅ​រដ្ឋ​ធានី​ប៉ាគី​ស្ថាន​ស្លា.ប់​11​នាក់​

10 ឆ្នាំ មុន

មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​ជាង​២០​នាក់​ទៀត​ត្រូវរ​បួស​ក្នុង​ការវាយ​ប្រហារ​អត្ត​ឃាត​មួយ​កាល​ពី​ថ្ងៃទី​៣ មីនា​ ប្រឆាំង​តុលាការ​មួយ​នៅ​ទីក្រុង​អុីស្លា​ម៉ាបាដ​ ជា​ការ​វាយប្រហារ​បែប​នេះ​លើកដំបូង​នៅ​ទី​នោះ​ពុំ​ធ្លាប់​មានចាប់​តាំង​ពី​ជិត​៣ឆ្នាំ​មក​ហើយ ។​

មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ជាង​២០​នាក់​ទៀត​ត្រូវរ​បួស​ក្នុង​ការវាយ​ប្រហារ​អត្ត​ឃាត​មួយ​កាល​ពី​ថ្ងៃទី​៣ មីនា​ ប្រឆាំង​តុលាការ​មួយ​នៅ​ទីក្រុង​អុីស្លា​ម៉ាបាដ​ ជា​ការ​វាយប្រហារ​បែប​នេះ​លើកដំបូង​នៅ​ទី​នោះ​ពុំ​ធ្លាប់​មានចាប់​តាំង​ពី​ជិត​៣ឆ្នាំ​មក​ហើយ ។​

យោងតាម​ប្រភព​ព័ត៌​មាន​ប៉ូលិស​ថា​​ ពួក​ជន​ប្រដាប់​អាវុធ​ប៉ុន​ប៉ង​ជួយ​រំដោះ​មិត្ត​ពួកគេ​ម្នាក់​ក្នុង​ចំណោម​មិត្ត​ពួកគេ​ដែល​ត្រូវ​នាំ​ខ្លួន​មក​កាន់​តុលាការ​សង្កាត់​ណាន​ទី គឺ​តុលាការ F-8 ស្ថិត​នៅ​កណ្តាល​រដ្ឋ​ធានី​អុីស្លា​ម៉ា​បាដ​ ។ ពួក​ជន​វាយ​ប្រហារ​បាន​បាញ់​រះ​ បន្ទាប់​មក​គ្នា​ពួកគេ​២​នាក់​បាន​ធ្វើ​ឱ្យ​គ្រឿង​ផ្ទុះ​ដាក់​ជាប់​ខ្លួន​ផ្ទុះ​នៅ​ក្បែរ​ប៉ូលិស ។​ មនុស្ស​១១​នាក់​ត្រូវ​ស្លាប់​ ហើយ​២៤​នាក់​ទៀត​ត្រូវ​របួស​ ដោយ​អ្នក​​របួស​​ប្រមាណ​ជា​ពាក់​កណ្តាល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ម្នាក់​និយាយ​ថា​ នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ ជន​ប្រដាប់​អាវុធ​​ប្រមាណ​ជា​១៥​នាក់​បាន​លើក​មក​ព័ទ្ធ​ជុំវិញ​តុលាការ ។​ ពួក​នោះ​បាន​លុក​ចូល​ក្នុង​បន្ទប់​សវនា​ការ​មួយ​រួច​ហើយ​បាញ់​ប្រហារ ។​ ពួក​ជន​វាយ​ប្រហារ​កាន់​កាំ​ភ្លើង​ AK និង​មាន​គ្រាប់​បែក​ដៃ ។​ បណ្តា​កង​ឯក​ភាព​ពិសេស​របស់​បូ៉លិស​ កាល​ពីថ្ងៃ​ទី​៣ មីនា​ បាន​ឡោម​ព័ទ្ធ​ជុំ​វិញ​តុលា​ការ​នោះ ។​

ការវាយ​ប្រហារ​នោះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ ហើយ​កើត​មាន​២ថ្ងៃ​ក្រោយ​ការ​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​១ខែ​មួយ​របស់​ពួក​តាលីបង់​ ប៉ាគី​ស្ថាន​ ដើម្បី​ជំរុញ​ការចរចា​សន្តិ​ភាព​ជាមួយ​រដ្ឋាភិ​បាល។​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​នោះ​របស់​ពួក​តាលីបង់​ រដ្ឋាភិ​បាល​ប៉ាគីស្ថាន​ប្រកាស​នា​ថ្ងៃទី​២ មីនា​ ផ្អាក​ការ​វាយ​ឆ្មក់​តាម​អាកាស​របស់​ខ្លួន​ដែរ តែ​រក្សា​សិទ្ធិ​ឆ្លើយ​តប​វិញ​សម​ស្រប​ចំពោះ​រាល់​ការ​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​នោះ ៕​