រាជធានីភ្នំពេញ ៖ លទ្ធផលការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០១៤ ដែលធ្វើឡើងនៅក្នុងពូល C និងពូល D ថ្ងៃទី២៦ កុម្ភៈ នេះនឹងកំណត់ជោគវាសនា តើក្រុមណាខ្លះបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ។ ការប្រកួតនៅស្តាតចាស់ចាប់ផ្តើមនៅវេលាម៉ោង១៣និង៣០នាទី ដែលមាន២ប្រកួតនោះគឺក្រុមខេត្តកំពង់ឆ្នាំង ប្រកួតជាមួយក្រុមត្រាយអាស៊ី (ខេត្តកណ្តាល) និងមួយប្រកួតទៀតក្រុមវេស្ទើនយូនីអែហ្វស៊ី ប្រកួតជាមួយក្រុមខេត្តឧត្តរមានជ័យ ។
គិតមកដល់ពេលនេះ ក្រុមខេត្តកំពង់ឆ្នាំង, ក្រុមវេស្ទើនយូនីអែហ្វស៊ី និងក្រុមខេត្តឧត្តរមានជ័យ លេងបាន២ប្រកួត ចាញ់ទាំង២ប្រកួតដូចគ្នា ចំណែកក្រុមត្រាយអាស៊ី (ខេត្តកណ្តាល) លេងបាន២ប្រកួត ស្មើ១ប្រកួត ចាញ់១ប្រកួត មាន១ពិន្ទុ ។ ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ផ្តើមនៅម៉ោង១៥និង៣០នាទី ដែលមាន២ប្រកួតដែរនោះគឺ ក្រុមបៀលប្រាយយូណាយធីត ប្រកួតជាមួយក្រុមក្រសួងការពារជាតិ និងមួយប្រកួតទៀតក្រុមភ្នំពេញក្រោន ប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ។ គិតមកដល់ពេលនេះដែរ ក្រុមបៀលប្រាយយូណាយធីត, ក្រុមក្រសួងការពារជាតិ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លេងបាន២ប្រកួត ឈ្នះទាំង២ប្រកួត មាន៦ពិន្ទុដូចគ្នា ចំណែកក្រុមភ្នំពេញក្រោន លេងបាន២ប្រកួត ឈ្នះ១ប្រកួត ស្មើ១ប្រកួត មាន៤ពិន្ទុ ។
សូមបញ្ជាក់ថា ក្រុមភ្នំពេញក្រោន, ក្រុមក្រសួងការពារជាតិ, ក្រុមត្រាយអាស៊ី (ខេត្តកណ្តាល) និងក្រុមខេត្តកំពង់ឆ្នាំង ស្ថិតក្នុងពូល C ចំណែកក្រុមបៀលប្រាយយូណាយធីត, ក្រុមក្រសួងការពារជាតិ, ក្រុមវេស្ទើនយូនីអែហ្វស៊ី និងក្រុមខេត្តឧត្តរមានជ័យ ស្ថិតក្នុងពូល D ។ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា តើក្នុងចំណោមក្រុមទាំងនោះ ក្រុមណាខ្លះមានសំណាងឆ្លងទៅកាន់វគ្គ៨ ក្រុមចុងក្រោយបាន ?
ចែករំលែកព័តមាននេះ