ក្តីស្រមៃពាក់អាវក្រុមជម្រើសជាតិកម្ពុជារបស់កីឡាករជប៉ុន Mizuno Hikaru អាចក្លាយជាការពិតហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាត់ទុកជារឿងល្អមួយសម្រាប់បាល់ទាត់កម្ពុជា បើសិនកីឡាករជប៉ុន
រាជធានីភ្នំពេញ ៖ ចាត់ទុកជារឿងល្អមួយសម្រាប់បាល់ទាត់កម្ពុជា បើសិនកីឡាករជប៉ុន
រាជធានីភ្នំពេញ ៖ ចាត់ទុកជារឿងល្អមួយសម្រាប់បាល់ទាត់កម្ពុជា បើសិនកីឡាករជប៉ុន
Mizuno Hikaruដែលទើបទទួលបានសញ្ជាតិខ្មែរ ត្រូវបានទាក់ទងមកជួយក្រុមគោព្រៃកម្ពុជាពិតមែននោះ រូបគេនឹងក្លាយជាកីទ្បាករទី៣ បន្ទាប់ពីកីទ្បាករ Yudai Ogawa និង Private
ដែលត្រូវបានផ្តល់សញ្ជាតិខ្មែរ ដើម្បីមានសិទ្ធិជួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត
ប្រជែងពានរង្វាន់នានា ។
ក្រោយទទួលបានសញ្ជាតិខ្មែរ Mizuno Hikaru ត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកសួរថា តើលោកមានបំណងចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដែរឬទេ? កីទ្បាករវ័យ៣២ឆ្នាំរូបនេះឆ្លើយតបវិញថា៖«ជាការពិតណាស់! ប្រសិនបើសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា (FFC) ស្នើសុំ ឬក៏សួរខ្ញុំ ប្រាកដណាស់ ខ្ញុំពិតជារីករាយខ្លាំងចូលរួមជាមួយនឹងក្រុមជម្រើសជាតិ ។ ខ្សែបម្រើចាស់វស្សាសញ្ជាតិ
ជប៉ុនរូបនេះ បានបញ្ជាក់ពីគោលបំណងក្នុងការជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការ
ប្រកួតប្រជែងពានរង្វាន់នានា ។
គួរឱ្យដឹងផងដែរថា Mizuno Hikaru បានចំណាយពេលប្រកបអាជីពបាល់ទាត់នៅកម្ពុជាអស់រយៈពេល ៨ ឆ្នាំហើយ ពោលគឺចាប់ពីឆ្នាំ ២០១៥ មកម្លេ៉ះ។ គេធ្លាប់លេងឱ្យក្លិបព្រះខ័នរាជស្វាយរៀង ១ រដូវកាលចន្លោះពីឆ្នាំ ២០១៥-១៦ ក៏ដូចជាលេងឱ្យក្លិបបឹងកេត ៤ រដូវកាល (២០១៧-២០២១) មុននឹងត្រឡប់ទៅកាន់ទ្រនំចាស់ស្វាយរៀងវិញនៅឆ្នាំ ២០២២ ប៉ុន្តែត្រូវបានដាក់ឱ្យក្លិបគិរីវង់សុខសែនជ័យខ្ចីជើងពេញ១រដូវកាលនេះ ។
ស្របពេលកីឡាករសញ្ជាតិជប៉ុន Hikaru Mizunoទទួលបានសញ្ជាតិខ្មែរដែលបានក្លាយជាកីឡាករកម្ពុជា បានធ្វើឲ្យព្រះខ័នរាជស្វាយរៀងនៅខ្វះសមាជិកបរទេសម្នាក់ទៀត។ ដូច្នេះព្រះខ័នរាជស្វាយរៀងបាននាំចូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Santos ដែលរដូវកាលមុនលេងឲ្យក្លិបណាហ្គាវើលដ៍ ៕
ចែករំលែកព័តមាននេះ