ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​3​នាក់​ក្នុង​អំពើហិ.ង្សា​នយោ​បាយ​នៅ​វេណេ​ស៊ុយ​អេឡា​

10 ឆ្នាំ មុន

មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយ​គ្រាប់​កាំ​ភ្លើង​កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​អ្នក​គាំទ្រ និង​ពួក​អ្នក​ប្រឆាំង​រដ្ឋាភិ​បាល​វេណេ​ស៊ុយ​អេឡា​នៅ​រដ្ឋ​ធានី​ការ៉ា​កាស់ ។​

បណ្តាសមា​ជិក​រ៉ាឌីកាល់​នៃ​ក្រុម​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ចាប់​តាំងពី​២​សប្តាហ៍​មក​ហើយ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​អសន្តិ​សុខ​ អំពើ​

មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង​កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​អ្នក​គាំទ្រ និង​ពួក​អ្នក​ប្រឆាំង​រដ្ឋាភិ​បាល​វេណេ​ស៊ុយ​អេឡា​នៅ​រដ្ឋ​ធានី​ការ៉ា​កាស់ ។​

បណ្តាសមា​ជិក​រ៉ាឌីកាល់​នៃ​ក្រុម​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ចាប់​តាំងពី​២​សប្តាហ៍​មក​ហើយ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​អសន្តិ​សុខ​ អំពើ​ពុក​រលួយ​​និង​វិបត្តិ​សេដ្ឋ​កិច្ច​ ​។​ ខាង​ក្រុម​គាំទ្រ​ប្រធានា​ធិប​តី​បាន​ចោទប្រកាន់​ពួក​នេះ​ថា​ ខិត​ខំ​បង្កើត​ភាព​ចលា​ចល​សំដៅ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​ដូច​រដ្ឋ​ប្រហារ​ដែល​អតីត​ប្រធានា​ធិបតី​លោក​ហ៊ូ​ហ្គោ​ឆា​វេស ធ្លាប់​គេច​ផុត​កាល​ពី​ឆ្នាំ​២០០២ ។​

អគ្គ​រដ្ឋ​អាជ្ញា​អះអាង​ពី​ការ​ស្លាប់​និស្សិត​ម្នាក់​ និង​តំណាង​មូលដ្ឋាន​ម្នាក់របស់​ក្រុម​គាំទ្រ​ប្រធានា​ធិបតី ។​ យោង​តាម​ប្រធានា​ធិបតី​លោក​នីកូ​ឡាស់​ ម៉ាឌូ​រ៉ូ​ ថា និស្សិត​ម្នាក់​ទៀត​ត្រូវ​គ្រាប់​កាំ​ភ្លើង​ត្រង់​ក្បាល​កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ដែល​ព័ត៌​មាន​ខ្លះ​ថា​​ គេ​ស្លាប់​​ហើយ​ ។​

ក្នុង​សុន្ទរកថា​មួយ​ ប្រធានា​ធិបតី​រូប​នោះ​មានប្រសាសន៍​ថា​ ក្រុ​ម​បង្ក​អំពើ​ហិង្សា​ទទួល​បរា​ជ័យ​នាពេល​នេះ​ក្នុង​ការប៉ុន​ប៉ង​បង្ក​ឱ្យ​មាន​ការ​ស្លាប់​មនុស្ស ហើយ​ពង្រីក​ថ្លុក​ឈាម​នៅ​វេណេ​ស៊ុយ​អេឡា​ ។ ពេល​នេះ​យើង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​យុវ​ជន​វេណេ​ស៊ុយ​អេឡា​២​នាក់ ។​

អាជ្ញាធរ​រាយ​ការណ៍​ពី​មនុស្ស​២៣​នាក់​ត្រូវ​របួស ហើយ​មនុស្ស​២៥​នាក់​ត្រូវ​ចាប់​ខ្លួន ។​ រថយន្ត​ប៉ូលិស​៤​គ្រឿង​ ក៏​ត្រូវ​​ដុត​បំផ្លាញ​ដែរ​ រួច​ទីតាំង​រដ្ឋបាល​ទាំង​ឡាយ​រងការ​បំផ្លាញ ។​ ពួក​ប្រឆាំង និង​រដ្ឋាភិ​បាល​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ដាក់​គ្នា​លើ​អំពើ​ហិង្សា​ទាំង​នោះ​ ៕​