ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មិន​បាន​ពិនិត្យ​ស្បូនតាម​ក្បួន​វេជ្ជ​សាស្ត្រ​​​​ប្រ​ឈម​ខ្ពស់​នឹង​មហារីក

10 ឆ្នាំ មុន

ការសិក្សាស្រាវជ្រាវ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​សមា​គម​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​​បាន​រក​ឃើញ​ថា ស្ត្រីវ័យ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ដែល​ខក​ខាន​​ការ​ពិនិត្យ​ស្បូន​តាម​ក្បួន​វេជ្ជ​សាស្ត្រ-Smear Tests (ជា​ការ​ធ្វើ​តេស្ត​ ដែល​កោ​សិ​កា​មាត់​ស្បូន​ត្រូវ​បាន​គេ​យក​ចេញ​ទៅ​ពិនិត្យ​រក​ជំ​ងឺផ្សេង​ៗ​)ជួប​ឱកាស​កើត​មាន​ជំ​ងឺ​ផ្សេង​ៗ​ជា​ពិ​សេស​ជំ​ងឺ​មហារីក​មាត់​ស្បូន​ខ្ពស់​ដល់​ទៅ​៦​ដង​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​ពិនិត្យ​ជា​ទៀង​ទាត់ ។

ការ​ពិនិត្យ​ទៅ​លើ​ទិន្នន័យ​​ស្ត្រី​កើត​មហារីក​មាត់​ស្បូន​ចំ​នួន​១៣៤១​នាក់​អា​យុ​ពី​៦៥​ឆ្នាំ​ដល់​៨៣​ឆ្នាំ​និង​ស្ត្រី​គ្មាន​ជំ​ងឺ​មហារីក​នេះ​ចំ​នួន​២៦៤៦ ចន្លោះ​ពី​ឆ្នាំ​២០០៧ដល់​២០១២​បាន​បង្ហាញ​ថា អ្នក​ដែល​គេច​វេះ​ការ​ពិនិត្យ​ស្បូនតាម​ក្បួន​ពេទ្យ​ -Smear Tests-នៅ​ចន្លោះ​អា​យុ​ពី​៥០​ឆ្នាំ​ទៅ​៦៤​ឆ្នាំ  ក្នុង​១ពាន់​នាក់​គឺ​មាន​៤៩​នាក់​​កើត​មហារីក​មាត់​ស្បូន​ពេល​ឈាន​ចូល​ដល់​វ័យ​៦៥​ឆ្នាំ​ឡើង​ទៅ ។

​សាស្ត្រា​ចារ្យ​ Julietta Patrick នា​យក​កម្ម​វិធី​ NHS Cancer Screening ​បាន​ថ្លែង​ថា៖«បណ្តា​ស្ត្រី​គួរតែពិនិត្យ​រក​ជំ​ងឺ​មហារីក​មាត់​ស្បូន​តាម​រយៈ​ការ​ថត​ស្រ្គីន​ឱ្យ​បាន​ទៀង​ទាត់ ។​ ភាព​មិន​ប្រ​ក្រតី​ណា​មួយ​​ដែល​ត្រូវ​បាន​រក​ឃើញ​អំឡុង​ការ​ពិនិត្យ​នោះ​ ​អាច​ត្រូវ​បាន​ព្យា​បាល​ជា​បន្ទាប់​ភ្លាម​ៗ​ក្នុង​គោល​បំ​ណង​ទប់​ស្កាត់​ការ​វិវិឌ្ឍទៅជា​ជំងឺ​មហា​រីក​ ។ នៅកន្លែង​ដែល​​រោគ​សញ្ញា​ជំងឺ​មហា​រីក​​មាត់​​ស្បូន​ត្រូវបានរកឃើញ​តាមរយៈការ​ថត​ស្រ្គីន​​ ជា​ធម្មតា វា​ស្ថិត​​ក្នុង​ដំណាក់កាល​ដំបូងនៅ​ឡើយ​ ហើយ​ដែល​ការ​ព្យាបាល​គឺ​មានឱកាស​ជាសះ​ស្បើយ​ច្រើន​​ ។ វា​គឺជារឿង​​សំខាន់​ដែល​បណ្តា​ស្រ្តី​​គួរ​យល់​ដឹង​ពី​ចំណុច​នេះ ​ហើយ​សម្រេចចិត្ត ថាតើនៅ​​ពេល​​ណា​ដែល​​​ខ្លួន​គួរ​ទៅ​ពិនិត្យស្បូន​​»។

ក្នុង​ពេល​ដំ​ណាល​គ្នា​ ការ​សិក្សា​មួយ​របស់​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​ស៊ុយ​អែត​ទៅ​លើ​ស្ត្រី​១៥​ម៉ឺន ​៨៨​៣​​នាក់​បាន​បង្ហាញ​ថា ខណៈ​​​ដែល​​ការ​ពិ​និត្យ​​ស្បូន​ជួយ​ទប់​ស្កាត់​ករណីជាច្រើន នៃការ​ស្លាប់​ពី​ជំងឺ​មហារីក​ ប៉ុន្តែ​អ្នក​ដែល​​ទទួល​ការ​ព្យា​បាល​ជំ​ងឺ cervical dysplasia (ជំ​ងឺ​ស្បូន​ម្យ៉ាង​ដែល​​មិន​ទាន់ឈាន​ដល់​មហារីក​)​ជួប​ហា​និ​ភ័យ​ខ្ពស់​ពី​ការ​ស្លាប់​ដោយ​ជំ​ងឺ​មហារីក​មាត់​ស្បូន​ពេល​ឈាន​ចូល​វ័យ​៦០​ឆ្នាំ​ឡើង​ទៅ ៕