ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំ​ណេក​លក់​ស្កប់​ស្កល់​​ពេល​យប់ជួយ​កាត់​បន្ថយ​ហា​និភ័យ​មហារីក​ប្រូ​ស្តាត

10 ឆ្នាំ មុន

​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​អា​មេរិក​បាន​អះ​អាង​ថា ដំណេក​លក់​ស្កប់​ស្កល់​ក្នុង​ពេល​យប់​ជួយ​ការ​ពារ​បុរស​មិន​ឱ្យ​កើត​មាន​ជំ​ងឺ​មហារីក​ប្រូ​ស្តាត ។ ពួក​គេ​ថា បណ្តា​បុរស​ដែល​មាន​អ័រ​ម៉ូន​បញ្ជាការ​ដេក​Melatoninកម្រិត​ខ្ពស់​ គឺ​៧៥​ភាគ​រយប្រ​ឈម​តិច​បំ​ផុត​នឹង​​​ជំ​ងឺ​កាច​សាហា.វ​​ដូចជា មហារីក​ជា​ដើម ។ អ័រ​ម៉ូន melatonin​មាន​នា​ទី​គ្រប់គ្រង​ដំណើរវដ្ត​នៃ​ដំ​ណេក​របស់​មនុស្ស​ ហើយ​បាន​ប៉ះ​ពាល់​ទៅ​លើ

​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​អា​មេរិក​បាន​អះ​អាង​ថា ដំណេក​លក់​ស្កប់​ស្កល់​ក្នុង​ពេល​យប់​ជួយ​ការ​ពារ​បុរស​មិន​ឱ្យ​កើត​មាន​ជំ​ងឺ​មហារីក​ប្រូ​ស្តាត ។ ពួក​គេ​ថា បណ្តា​បុរស​ដែល​មាន​អ័រ​ម៉ូន​បញ្ជាការ​ដេក​Melatoninកម្រិត​ខ្ពស់​ គឺ​៧៥​ភាគ​រយប្រ​ឈម​តិច​បំ​ផុត​នឹង​​​ជំ​ងឺ​កាច​សាហាវ​​ដូចជា មហារីក​ជា​ដើម ។ អ័រ​ម៉ូន melatonin​មាន​នា​ទី​គ្រប់គ្រង​ដំណើរវដ្ត​នៃ​ដំ​ណេក​របស់​មនុស្ស​ ហើយ​បាន​ប៉ះ​ពាល់​ទៅ​លើ​មុខ​ងារ​ជា​ច្រើន​ដែល​ជាប់​ទាក់​ទង​នឹង​នា​ឡិ​កា​២៤ម៉ោង​របស់​រាង​កាយ​ឬ​ហៅ​ថា Circadian Rhythm​។ នៅ​ពេល​ដែល​ភាព​ងងឹត​ចូល​មក​ដល់ រាង​កាយ​របស់មនុស្ស​ផលិត​អ័រ​ម៉ូនដំណេក  melatonin​ កាន់​តែ​ច្រើន​ឡើង ។

​ការ​ពិ​សោធ​វាស់​​មើល​ពី​កម្រិត​អ័រ​ម៉ូន melato- nin  បុរស​ចំ​នួន​៩២៨​នាក់​ពី​សំ​ណាក់​អ្នក​វិទ្យា​​-    សាស្ត្រ​មក​ពី​មហាវិទ្យា​ល័យ​សុខ​ភាព​សាធារណៈ HSPH សហ​រដ្ឋ​អា​មេរិក​បាន​បង្ហាញ​ថា បុរស​ដែល​មាន​អ័រ​ម៉ូន​បញ្ជា​ដំ​ណេក​នេះ​​ខ្ពស់​ជាង​កម្រិត​មធ្យមប្រ​ឈម​នឹង​ការ​កើត​មហារីក​ប្រូ​ស្តាត​តែ​២៥​​ភាគ​រយ​ប៉ុណ្ណោះ​ធៀប​នឹង​អ្នក​ដែល​អ័រ​ម៉ូន​ខាង​ដើម​ស្ថិត​ក្រោម​កម្រិត​មធ្យម​ ។

​អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​សាស្ត្រា​ចារ្យ​Sarah Markt បាន​ថ្លែង​ថា ៖«ដំណេក​មិន​គ្រប់​គ្រាន់​និង​កត្តា​ផ្សេង​ៗ​ទៀត​ អាច​មាន​ឥទ្ធិ​ពលទៅ​លើ​ដំណើរ​ការ​ផលិត​អ័រ​ម៉ូន melatonin ឬ​ឬរាំង​ខ្ទប់​ការ​ផលិតតែ​ម្តង ។ បញ្ហា​សុខ​ភាព​នានា​គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណេក​មិន​​គ្រប់គ្រាន់​melato-nin មាន​កម្រិត​ទាប​ហើយ​និង​ការរំ​ខាន​ដល់​នា​ឡិ​កា​កំណត់​ម៉ោង​របស់​រាង​កាយ​ជា​ដើម »​។​  លោក​ស្រី​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា ៖«លទ្ធផល​​របស់យើង​ ត្រូវ​​ការ​ចាំ​បាច់​នូវ​ប្រតិ​កម្ម​ជា​ការ​រិះ​គន់​ ប៉ុន្តែ​ផ្តល់ផល​ប្រ​យោជន៍​ដល់​តំ​ហែទាំ​សុខ​ភាព​សាធារណៈ​ជា​  ទូ​ទៅ »៕