ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា ស្ត្រីម្នាក់បានបង្ហាញសពទារកអាយុ១៨សប្ដាហ៍របស់ខ្លួនដែលរលូត និងធ្វើឱ្យមានការរន្ធត់ដល់មនុស្សទូទៅ ។ របាយការណ៍បានបញ្ជាក់ថា នាងអាឡិចសីុស ហ្វ្រេត ជនជាតិអាមេរិក បានបង្ហាញរូបភាពទារករលូតរបស់ខ្លួនក្នុងគោលបំណងបែងចែកបទពិសោធន៍នៃការឈឺចាប់និងរឿងរ៉ាវរបស់ខ្លួនឱ្យមនុស្សទូទៅនៅលើពិភពលោកបានដឹង ។
នាងសង្ឃឹមថា ហេតុការណ៍នេះនឹងធ្វើឱ្យមានការពិគ្រោះស្ដីពីការរលូតកូនរបស់ស្ត្រីជនជាតិអាមេរិក ដោយក្នុងមួយឆ្នាំៗមានស្ត្រីជាម្ដាយជាង១លាននាក់ត្រូវបាត់បង់កូនរបស់ខ្លួន ។ រូបថតខាងលើជារូបភាពដែលនាងកាន់ទារករលូតក្នុងក្ដីអាឡោះអាល័យដែលកូនរបស់នាងគ្មានឱកាសចាប់កំណើត ព្រោះបានរលូតមុនកាលកំណត់ ។
នាងឡិចសីុស ហ្វ្រេត បានបញ្ជាក់ថា ការកើតកូនមុនពេលកំណត់មិនសូវជារឿងដែលមនុស្សយកមកពិភាក្សាគ្នាទេ ដោយភាគច្រើនគិតថា មិនមែនជារឿងធំនិងយល់ឃើញថា មនុស្សយើងក៏អាចមានកូនជាថ្មីបាន ។ លើសពីនេះ ក៏នៅមានមនុស្សជាច្រើនទៀតរមែងយកលេសថា រឿងទាំងនេះមិនធ្លាប់កើតឡើង ប៉ុន្តែសម្រាប់ស្ត្រីជាម្ដាយនិងក្រុមគ្រួសារត្រូវទទួលការឈឺចាប់ពីបទពិសោធន៍ដ៏អាក្រក់នេះដោយមិនដឹងថាពួកគេត្រូវរិះរកច្រកចេញដោយរបៀបណា ៕
ចែករំលែកព័តមាននេះ