ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសជំទង់ម្នាក់ និងកុមារា២នាក់ទៀតត្រូវនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២៣ មករា ២០១៤ បន្ទាប់ពីពួកគេនាំគ្នាចាប់រំលោភកុមារីអាយុ៨ឆ្នាំម្នាក់នៅក្នុងបន្ទប់ទឹកសាលាបុណ្យមួយស្ថិតនៅចំណុចសន្ទុះ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី។
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តបានឱ្យដឹងថា កុមារាម្នាក់ក្នុងចំណោម៣នាក់ក្នុងករណីខាងលើនេះឈ្មោះហឿន ពុន បបួលកុមារា២នាក់ខាងលើ និងកុមារីរងគ្រោះទៅលេងក្នុងបន្ទប់ទឹកសាលាបុណ្យ។ ពេលលេងនោះក៏បានឱ្យកុមារាអាយុ៧ឆ្នាំរំលោភមុនគេ បន្ទាប់មកកុមារាអាយុ១០ឆ្នាំ និងក្រោយគេគឺកុមារា ហឿន ពុន ប៉ុន្តែការរំលោភនេះមិនបានស៊ីជម្រៅទេ។
ក្រោយពីធ្វើសកម្មភាពរួចពួកគេបានដើរចេញពីបន្ទប់ទឹកមកវិញ ហើយលោកតាបង្កើតរបស់កុមារីរងគ្រោះបានទៅទាន់ឃើញចៅស្រីគាត់ក្នុងភាពអាក្រាតនៅក្នុងបន្ទប់ទឹកក៏បានសួរនាំ និងប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យឃាត់ខ្លួនជនសង្ស័យតែម្តង។
ចែករំលែកព័តមាននេះ