ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​មីស៊ុយ​ប៊ីស៊ី​ពន្លះ​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​ពេញទំហឹង​ ស្លា.ប់​១​ របួស​ធ្ងន់​១

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ នៅ​នឹង​កន្លែង​ និង​ម្នាក់​​​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ពួក​គេកំពុង​​ជិះ​ម៉ូតូ​ ក៏​ត្រូវ​​រថ​យន្ត​មី​ស៊ុយ​​ប៊ីស៊ី ១គ្រឿង បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ ដែល​ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​១៨​ ធ្នូ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩​ ​ស្ថិត​ក្នុង​ភូមិ​១៣​ សង្កាត់​បឹង​កក់​ទី១​ ខណ្ឌ​ទួល​គោក​។​

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​ និង​ម្នាក់​​​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ពួក​គេកំពុង​​ជិះ​ម៉ូតូ​ ក៏​ត្រូវ​​រថ​យន្ត​មី​ស៊ុយ​​ប៊ីស៊ី ១គ្រឿង បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ ដែល​ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​១៨​ ធ្នូ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩​ ​ស្ថិត​ក្នុង​ភូមិ​១៣​ សង្កាត់​បឹង​កក់​ទី១​ ខណ្ឌ​ទួល​គោក​។​

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​​ហេតុ​ មានរថ​យន្ត​មីស៊ុយ​ប៊ីស៊ី ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ រដ្ឋ​ ២០​ ២.០៣១៥​ បើក​បរ​ដោយ​បុរស​ម្នាក់​ ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​២១៣​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ផ្លូវ​២១៣​ ក៏​បាន​បុក​​ជាមួយ​​​​ម៉ូតូសង់​កូរ៉េ​ ពណ៌​ក្រហម​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1M-0513 ជិះ​ដោយ​បុរស​ ២នាក់​ ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​​ម្នាក់​ស្លាប់​ភ្លាមៗ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ ចំណែក​ម៉ូតូ​គាបជាប់​ក្រោម​រថ​យន្ត​។

ក្រោយ​​កើត​ហេតុ​ រថ​យន្ត​បង្ក​ និង​ម៉ូតូ ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​៕