ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​បុ.កគូទឡាន ម្ចាស់​ឡាន​ឱ្យ​១​ម៉ឺនរៀល លាង​របួ.ស ដើម្បីបញ្ចប់រឿង តែម្ចាស់ម៉ូតូ​មិនព្រម​ ផ្អើល

2 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ តាម​សេចក្ដី​រាយ​ការណ៍​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​ ឆ្នាំ​២០២៤​នេះ​ថា ​មានករណី​បុរសម្នាក់ជិះ​ម៉ូតូ​​បុករថយន្ត​ពីក្រោយ​ បណ្តាល​ឱ្យអ្នកបើកបរម៉ូតូដួល រងរបួសស្រាល រួច​ម្ចាស់​ឡានបាន​ឱ្យ​លុយ​១​ម៉ឹ​ន​រៀល​លាង​របួស…

ខេត្ត​សៀម​រា​ប ៖ តាម​សេចក្ដី​រាយ​ការណ៍​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​ ឆ្នាំ​២០២៤​នេះ​ថា ​មានករណី​បុរសម្នាក់ជិះ​ម៉ូតូ​​បុករថយន្ត​ពីក្រោយ​ បណ្តាល​ឱ្យអ្នកបើកបរម៉ូតូដួល រងរបួសស្រាល រួច​ម្ចាស់​ឡានបាន​ឱ្យ​លុយ​១​ម៉ឹ​ន​រៀល​លាង​របួស ដើម្បី​បញ្ចប់រឿង នៅ​គោលដៅ​ចរាចរណ៍ តែម្ចាស់ម៉ូតូ

ហេតុការណ៍​បាន​កើតឡើង នៅ​ម៉ោង ១២ ជាង​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ថា ករណីគ្រោះថ្នាក់​ចរាចរណ៍ នេះ​រវាង រថយន្ត​សេរី​ទំនើប​ម៉ាក់​ឡង់​គ្រិ​ស័​រ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BX -8585 ពណ៌​សរ ដែល ត្រូវ ម្ចាស់​ម៉ូតូ មិន សូវ​គ្រប់ ( សតិ​មិន​ប្រក្រតី​) បាន​ជិះ ម៉ូតូ ១ គ្រឿង ម៉ាក Honda FTR ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BN- 1132 មក​ប៉ះ​រថយន្ត​ពីក្រោយ ធ្វើ​ឱ្យ​ម៉ូតូ​ដួល បណ្តាល​ឱ្យ​របួសស្រាល ។​

តាម​ម្ចាស់​ម៉ូតូ បាន​រៀបរាប់​ប្រាប់​អ្នក​ព័ត៌មាន​ថា បន្ទាប់​ពី​កើតហេតុ ខាង​រថយន្ត​បាន​ជូន​សំណង ១ មុ​ឺ​ន​រៀល​ដើម្បី​បញ្ចប់រឿង​តែ​គាត់​មិន​ព្រម​ទើប​ផ្អើល​ដល់​អ្នក​សារព័ត៌មាន ក្រោយ មក រូប​ខ្ញុំ ក៏ បាន​បញ្ចប់រឿង​នៅ សា្ន​ក់​ការ​កណ្ដាល​ចរាចរណ៍​ផ្លូវគោក​នៅ​ខាងលិច​មាត់​ស្ទឹង​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ ជំនាញ បញ្ជាក់​ថា មូលហេតុ បណ្តាល​មក​ពី ម្ចាស់ ម៉ូតូ ស្រវឹងស្រា និង មាន សតិសម្បជញ្ញៈ មិន​ប្រក្រតី ផង ទើប ជិះ​ម៉ូតូ មក បុក គូថ​រថយន្ត ពីក្រោយ បណ្តាល​ឱ្យ​ដួល​របួស ស្រាល ហើយ​ខូចខាត​រថយន្ត ខាងក្រោយ កំ​បិត រួច​ម្ចាស់​រថយន្ត មិន​ចង់​មានរឿង ក៏​ជូន​លុយ ១០០០០ រៀល​ទៅ ម្ចាស់​មូ​៉​តូ ដើម្បី បញ្ចប់ រឿង នៅ ស្នាក់​ការ​កណ្ដាល​ចរាចរណ៍ ផ្លូវគោក មាត់​ស្ទឹង​សៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ