ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​ដើរ​ឆ្លងផ្លូវ ​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​ ២​គ្រឿង ​បុក​ជា​បន្តបន្ទាប់ នាង​រងរបួសធ្ងន់

16 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ នារី​កម្មការិនី​រោងចក្រ​ម្នាក់ ​បាន​ដើរ​ចេញពីផ្ទះ​ជួល​ឆ្លងផ្លូវ​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ​១២៥ ​មួយ​គ្រឿង​ ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់។ ស្រប​ពេល​នោះ…

រាជធានីភ្នំពេញ ​៖ នារី​កម្មការិនី​រោងចក្រ​ម្នាក់ ​បាន​ដើរ​ចេញពីផ្ទះ​ជួល​ឆ្លងផ្លូវ​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ​១២៥ ​មួយ​គ្រឿង​ ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់។ ស្រប​ពេល​នោះ ​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ គ្រឿង​ផ្សេង​ទៀត បើក​លឿន​ស្របគ្នា​ ទៅ​ដល់​បុក​ថែម​១​តង់​ទៀត បណ្ដាល​ឲ្យ​នាងរង​របួស​យ៉ាងធ្ងន់ធ្ងរ​បំផុត ចំណែក​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង ​រង​របួសស្រាល ។

ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើងកាលពី​វេ​ល​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​យុវជន​ម្នាក់ ​ដែល​ត្រូវជា​គូ​ដណ្ដឹង​របស់​នាង​កម្មការិនី​រង​គ្រោះ​ខាងលើ បាន​ទៅ​មើល​នាង​ភ្លាម​ៗ ហើយ​បាន​អះអាង​ថា នាងរង​គ្រោះ​ឈ្មោះ ឃា អាយុ​១៧​ឆ្នាំ ធ្វើការ​រោងចក្រ​កាត់ដេរ​នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ។ នាង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង និង​ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ ហើយ​នាង​បាន​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​ធ្វើការ​រោងចក្រ ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​បែប​នេះ​តែ​ម្ដង ។

ប្រជាពលរដ្ឋ ​ដែល​លក់ដូរ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​គ្រោះថ្នាក់ នាងរង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​វ៉េ​ង​ស្រេង​នោះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1JJ-9487 បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​នាង​ដួល​បោក​ផ្ទប់​ថ្នល់ ប៉ុន្តែ​រង​របួស​រង​របួសស្រាល​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ ។

ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ ​1O- 4760 មួយ​គ្រឿង​ទៀត បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ពី​លិចទៅ​កើត​ដែរ​បុក​ថែម​១​តង់​ទៀត បណ្ដាល​ឲ្យ​នាងរង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បង្ក​ទាំង​២​គ្រឿង​ បាន​ដួល​រង​ការ​ខូចខាត ប៉ុន្តែ​អ្នកបើកបរ​រង​របួសស្រាល​ប៉ុណ្ណោះ ។

ប្រភព​ខាងលើ ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ