ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌូបៃនាំមុខគេ​​ជា​ទីក្រុង​​មាន​តម្លៃ​​ផ្ទះ​ថ្លៃ​​បំ​ផុត​​នៅ​លើ​ពិ​ភព​​លោក​

10 ឆ្នាំ មុន

ទី​ក្រុង​ឌូ​បៃ​របស់​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម​​​បាន​នាំ​មុខ​គេ​លើ​ពិភព​លោក​ជា​ទី​ក្រុង​ដែល​​មាន​​តម្លៃ​ផ្ទះ​​ថ្លៃ​បំផុត​ដោយ​មាន​កំណើន​​២៨​,៥% ​​នេះ​បើ​យោង​តាម​សន្ទស្ស​ន៍​វាស់​វែង​​តម្លៃ​ផ្ទះ​​របស់​ក្រុម​ហ៊ុនK​night Frank ។​ របាយ​​ការណ៍​​ដែ​លបាន​​ផ្តល់​ចំណាត់​ថ្នាក​់​តម្លៃ​​ផ្ទះ​​នៅ​ក្នុង​​ប្រទេ​ស​៥៣​​ជំុវិញ​ពិភ​ព​លោក​ បាន​​ផ្តល់​ចំណាត់​ថ្នាក់​​លេ​ខ​២​​ដល់​​ទីក្រុង​ប៉េ​កាំ​ង​​និង​សៀង​ហៃ​របស់​ចិន​ ដែល​មាន​កំណើន​​២១,៦​​%​ និង​​លេខ​៣​បាន​ទៅ​លើ​ទី​ក្រុង​ហុង​កុង​​ដែល​​មាន​កំណើន​​១៦,១%​ ។​​

ចំណែក​ចំណាត់​ថ្នាក់​​លេខ​​៥​​បា​នទៅ​លើ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​​​ ដែល​​មាន​​កំណើន​​តម្លៃ​ផ្ទះ​១៣​,៥% ​ខណៈ​​ដែ​ល​ម៉ា​ឡេស៊ី​បាន​ជាប់​ចំណាត់​ថ្នាក់ទី១២​ ​ដោយ​​មាន​​កំណើន​​១០,២​%​ ។​​ ជាមួយ​គ្នា​នេះ​ដែរ​​សិង្ហ​បុរី​​ដែល​បានកំណើន​តែ​​៤,៦%​ជាប់​នៅ​ក្នុង​​ចំណាត់​​ថ្នាក់​ទី​​២៣​​ ។​

នាង​Kate Everett Allen​អ្នក​វិភាគ​នៃ​ក្រុម​ហ៊ុន​​​Knight​ Frank​ និយាយ​ថា​ សន្ទ​ស្សន៍​វាស់​​វែង​​នា​ពេល​នេះ កើន​លើស​កាល​ពី​កំណើន​ត្រី​មាស​ឆ្នាំ​​២០០៨​​ចំនួន​​​៤​% និង​កើន​លើស​ការ​ធ្លាក់​ចុះ​​​នៅ​​​​ក្នុង​ត្រី​មាស​ទី​​២​​ឆ្នាំ​​២០០៩​​ជា​ពេល​ដែល​មាន​​វិបត្តិ​ហិ​រញ្ញ​វត្ថុ​​ចំនួន​​១២​,៧% ​។​​​​​​​​ តម្លៃ​ផ្ទះ​កើន​​ឡើង​ជា​មធ្យម​​១,៥%​ នៅ​ក្នុង​​ត្រី​មាស​ទី​​៣​ឆ្នាំ​​នេះ​​ពោល​គឺ​ធ្វើ​ឲ្យ​កំណើន​​ប្រចាំ​​ឆ្នាំកើនដល់​៤,៦% ​។​

នៅ​ក្នុង​ឆ្នាំ​​នេះ​​ជាង​​៦៩%​​នៃ​​ប្រទេស​​ដែល​​បាន​តាម​ដាន​​​ដោយ​​សន្ទ​ស្សន៍​ខាង​លើ​​បាន​​ទទួល​​កំណើន​តម្លៃ​​វិជ្ជមាន​​គិត​ត្រឹម​ខែ​​កញ្ញា ​កាល​ពី​ពីរ​ឆ្នាំមុន​​តួ​លេខ​នេះ​​គ​ឺ​កៀកនឹង​​៥៥% ​។​យោង​​តាម​ក្រុម​ហ៊ុន​Knight Frank​​បាន​​ឲ្យ​ដឹង​ថា ​អំឡុង​ពេល​កើត​មាន​វិ​បត្តិ​ហិរ​ញ្ញវ​ត្ថុ​
សា​កល ​ទី​ផ្សារ​​អច​លន​ទ្រព្យ​នៅ​អាស៊ី​​បាន​ជួយ​​បន្ធូ​​​បន្ថ​យ​ភាព​ទន់​ខ្សោយ​​នៅ​អឺរ៉ុប​​ និង​អា​មេ​រិក​ ​​។

ជាមួយ​នឹងទីផ្សារអលចលនទ្រព្យរបស់​​អង់​គ្លេស​និង​​អាមេរិ​ក​កំពុង​កើន​ឡើង​នា​ពេល​បច្ចុ​ប្បន្ន​​​វិបត្តិ​បំណុល​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ស្រុត​ចុះ​​​មួយ​រយៈ​ និង​​តម្លៃ​​ផ្ទះ​នៅ​ក្នុង​ទី​ផ្សារ​​អាស៊ី​សំខាន់​ៗ​​​ជា​ច្រើន​នៅ​តែ​​ទទួល​បាន​​កំណើន​ប្រចាំ​​ឆ្នាំ​ដល់​​ទៅ​២​​ខ្ទង់ ​សន្ទស្សន៍​វាស់​វែង​​តម្លៃ​​ផ្ទះ​កំពុង​​​បង្ហាញ​​នូវ​កំណើន​យ៉ាង​ខ្លាំង ៕​​