នៅពេលបញ្ចាប់រួចរាល់ជាស្ថាបពរក្នុងឆ្នាំ២០១៥ អគារShanghai Tower នឹងក្លាយជាអគារខ្ពស់បំផុតរបស់ចិន ។ អគារនេះមានកម្ពស់៦៣២ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ហិរញ្ញវត្ថុលូជាហ្សុយ និងបន្ថែមអគារការិយាល័យចំនួន២២០០០០ម៉ែត្រការ៉េ ឬជាង១០%នៃការផ្គត់ផ្គង់ថ្មីសម្រាប់ទីក្រុងនៅក្នុងឆ្នាំ២០១៥ ។ នេះបើយោងតាមក្រុមហ៊ុនRET Property Consultancy Ltd. ។
អគារថ្មីនេះនឹងបន្ថែមការិយាល័យកម្រិតAប្រហែល២លានម៉ែត្រការ៉េ នៅចន្លោះឆ្នាំ២០១៤ និង២០១៥ ពោលគឺច្រើនជាងការផ្គត់ផ្គង់កាលពីពីរឆ្នាំមុនដល់ទៅជាងមួយទ្វេជាពីរ នេះបើយោងតាមក្រុមហ៊ុនអន្តរការីSavills Plc ។ យោងតាមក្រុមហ៊ុនCBRE Group Incបានឲ្យដឹងថា ការតាំងចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលចិនដើម្បីកែប្រែទីក្រុងសៀងហៃទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិញ្ញវត្ថុ និងនាំចេញនៅក្នុងឆ្នាំ២០២០បាននាំទៅដល់កំណើនអគារការិយាល័យច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនCitygroup Inc.និងក្រុមហ៊ុនNike Incជាដើម ដែលមានវត្តមាននៅក្នុងទីក្រុងនេះ ។
ការជួលការិយាល័យអាចធ្លាក់ចុះដល់ទៅ១៧%ក្នុងអំឡុងពេល៣ឆ្នាំទៀត នៅគ្រាដែលគេបន្ថែមការិយាល័យទំនេរ ហើយ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះស្វះស្វែងរក្សាកំណើនដែលបានកើនឡើងជាមធ្យម១០,៥%ក្នុងរយៈ១០ឆ្នាំគិតត្រឹមដំណាច់ឆ្នាំ២០១២ ។ លោកAlex Chenសេដ្ឋវិទូជាន់ខ្ពស់ក្រុមហ៊ុនRET Propertyនិយាយថា ការផ្គត់ផ្គង់ច្រើនបែបនេះនឹងដាក់សម្ពាធមកលើការជួលការិយាល័យនៅក្នុងទីតាំងប្រណីត ។
ចំនួននេះបង្ហាញថាអត្រាការិយាល័យទំនេរនិងការជួលកំពុងបោះពួយទៅទៅក្នុងទិដៅអវិជ្ជមានយ៉ាងពិតប្រាកដ ទូទាំងទីក្រុង ។ការជួលការិយាល័យបានធ្លាក់ចុះ០,៣%ដល់៨,៤១យាន់ក្នុងមួួយម៉ែត្រការ៉ែក្នុងមួយថ្ងៃ កាលពីត្រីមាសទី៣ ដែលជាការធ្លាក់ចុះប្រចាំត្រីមាសលើកដំបូងចាប់តំាងពីឆ្នាំ២០១០មក ៕
ចែករំលែកព័តមាននេះ