ប្រទេសចិន និងមីយ៉ាន់ម៉ាជាគោលដៅជោគ ជ័យបំផុតសម្រាប់វិនិយោគផ្ទាល់បរទេសនា ពេលបច្ចុប្បន្ន និងនៅក្នុងឆ្នាំ២០១៥ នេះបើយោង តាមការអង្កេតរបស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន (ASEAN-BAC)ស្តីពីការប្រកួតប្រជែងរបស់ អាស៊ាន ។ ការអង្កេតដែលត្រូវបានធ្វើឡើងដោយក្រុម ប្រឹក្សាផ្តល់ប្រឹក្សាធុរកិច្ចនេះត្រូវបានបញ្ចេញ កាលពីសប្តាហ៍មុន នៅគ្រាដែលប្លុកប្រទេសអាស៊ានទាំងអស់ជំរុញកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើឲ្យសហគមន៍សេដ្ឋកិច្ចអាស៊ានលេចចេញជារូបរាងឡើងនៅដំណាច់ឆ្នាំ២០១៥ ។
ពាណិជ្ជកម្មប្រហែល១៧%ដែលបានធ្វើអន្តរជាតូបនីយកម្ម បានចូលរួមនៅក្នុងការនាំចេញ ឬសកម្មភាពវិនិយោគផ្ទាល់បរទេសក្រៅប្រទេស(OFDI) ឬមានគម្រោងធ្វើដូច្នេះក្នុងរយៈពេល៣ឆ្នាំ២០១៣-១៥ បានបញ្ជាក់ថា ចិនគឺជាប្រទេសដែលទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់សកម្មភាពបែបនេះ ។ បន្ទាប់ពីចិនក៏នៅមានសំឡេងមាន១២%ដែលបានបោះឆ្នោតឲ្យប្រទេសមីយ៉ាន់ម៉ាជាកន្លែងដែលទាក់ទាញលេខ២ ។
យ៉ាងណាក៏ដោយ គេចាត់ទុកថាអាស៊ានទាំងមូលគឺជាកន្លែងដែលទាក់ទាញបំផុត ដោយទទួលបានសំឡេងឆ្នោតធុរជនចំនួន៥៧% ដែលក្នុងនោះមានដូចជា ប្រទេសម៉ាឡេស៊ីមាន១១ % សិង្ហបុរីមាន៨% ឥណ្ឌូណេស៊ីមាន៧% ប្រ៊ុយណេមាន០,៣% ឡាវមាន៤% វៀតណាមមាន៦% ថៃមាន៣% កម្ពុជាមាន៣% និងហ្វ៊ីលីពីន១% ។ ភាពទាក់ទាញរបស់អាស៊ានក៏ត្រូវបានផ្តល់ចំណាត់ថ្នាក់ថា ជាកន្លែងទាក់ទាញខ្ពស់ជាងទីផ្សារទំនិញ និងសេវាកម្ម ព្រមទាំងទីតាំងផលិត កម្មរបស់ចិនផងដែរ ។ ប្រហែលពាក់កណ្តាលនៃធុរជនមានគម្រោងវិនិយោគទុននៅក្នុងប្រទេសអាស៊ានក្នុងអំឡុងពេល៣ឆ្នាំ ដោយពិចារណាលើភាពទាក់ទាញផ្នែកវិនិយោគនៅក្នុងតំបន់ទាំងមូល ជាជាងប្រទេសតែមួយនៅក្នុងប្លុកប្រទេសអាស៊ាននេះ ៕
ចែករំលែកព័តមាននេះ