ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ទី​ផ្សារ​​អចលន​ទ្រព្យ​​​ទៅ​ជា​ទី​ផ្សារ​​រូបិ​យ​វត្ថុ​​

10 ឆ្នាំ មុន

​នៅ​ពេល​ដែលទី​ផ្សារ​អចល​ន​ទ្រព្យ​​​របស់​អាមេរិក​​ផ្លាស់​ប្ដូរ​​ទិស​ដៅ​ប្រតិ​កម្ម​បន្ត​បន្ទាប់​គ្នា​បាន​​បង្ក​ឱ្យ​មាន​ភាព​ផុយ​​​ស្រួយ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​ ។ ការ​ដាក់់​ទុន​រួម​​គ្នា​​និង​ការ​​​ប្រើ​ប្រាស់​​វិធី​សាស្ត្រ​​​​ហិរញ្ញវត្ថុ​​ ។ ការ​ដាក់​ទុន​​រួម​គ្នា​និង​ការ​ប្រើ​ប្រាស់​​វិធីសាស្ត្រ​​​ហិរញ្ញវត្ថុ​​ដោយ​ឈ្លាស​វៃ​​មិនបាន​ផ្ដល់​​ឱ្យ​វិនិយោគ​​គិន​នូវ​ការ​ការ​ពារ​ដែល​បាន​រំពឹង​ទុក​​​ ។ មូល​បត្រ​​គាំទ្រ​​កម្ចី​ទិញ​ផ្ទះ​​(Mortgage-backed Securities

​នៅ​ពេល​ដែលទី​ផ្សារ​អចល​ន​ទ្រព្យ​​​របស់​អាមេរិក​​ផ្លាស់​ប្ដូរ​​ទិស​ដៅ​ប្រតិ​កម្ម​បន្ត​បន្ទាប់​គ្នា​បាន​​បង្ក​ឱ្យ​មាន​ភាព​ផុយ​​​ស្រួយ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​ ។ ការ​ដាក់់​ទុន​រួម​​គ្នា​​និង​ការ​​​ប្រើ​ប្រាស់​​វិធី​សាស្ត្រ​​​​ហិរញ្ញវត្ថុ​​ ។ ការ​ដាក់​ទុន​​រួម​គ្នា​និង​ការ​ប្រើ​ប្រាស់​​វិធីសាស្ត្រ​​​ហិរញ្ញវត្ថុ​​ដោយ​ឈ្លាស​វៃ​​មិនបាន​ផ្ដល់​​ឱ្យ​វិនិយោគ​​គិន​នូវ​ការ​ការ​ពារ​ដែល​បាន​រំពឹង​ទុក​​​ ។ មូល​បត្រ​​គាំទ្រ​​កម្ចី​ទិញ​ផ្ទះ​​(Mortgage-backed Securities )​​បាន​ធ្លាក់​ថ្លៃ​​ប្រសិន​បើ​​គេមិន​​ឱ្យតម្លៃ​សោះ ។ ​

តាម​ការ​ស្មាន​ទុក​CDOS ​​បាន​ប្រែ​ទៅ​ជា​គ្មាន​តម្លៃ​ បើទោះ​បីជា​មាន​ការ​អនុម័ត្រ​​ពី​ភ្នាក់​ងារ​​​ផ្ដល់​ចំណាត់​ថ្នាក់​​ក៏​ដោយ​ ។ វា​ក្លាយ​ទៅជា​រឿង​​លំបាក​ក្នុងការ​លក់​ទ្រព្យ​សម្បត្តិ​​ដែល​មាន​មន្ទិល​​​នៅ​ក្នុងតម្លៃ​ណា​មួយ​​ឬ​ប្រើ​ប្រាស់​​​​ជា​វត្ថុ​បញ្ចាំ​​​បំណុល​​​សម្រាប់​មូល​​និធិ​រយៈ​​ពេល​ខ្លី​​ដែល​ធនាគារ​​ភាគ​ច្រើន​​ពឹង​ផ្អែក​​លើ​វា​ ។

រឿង​​នេះ​​បាន​ធ្វើ​ឱ្យ​​មូល​ធនធនាគារ​​​​ធ្លាក់​ចុះ​​ ដោយ​សារ​​វា​ទាម​ទារ​​ឱ្យ​ក​ំណត់​​​តម្លៃ​ទ្រព្យ​​អាណត្តិ​​ព្យា​បាល​ភាព​(Trust ) ដែល​ជា​ជ័រ​ស្អិត​​សំខាន់​បំ​ផុត​​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​បាន​ចាប់​ផ្ដើម​​​រលាយកាល​ពី​ឆ្នាំ​​២០០៧ ។ មួយ​ឆ្នាំមុន​​ការ​ក្ស័យ​ធន​​​របស់​ធនាគារ​​​​Lehman Brother ​ដោយ​​​សារ​ធនាគារ​​ទាំង​ឡាយ​ចាប់​ផ្ដើម​​មាន​ចម្ងល់​ពី​សមត្ថ​ភាព​នៃ​ភាគី​ម្ខាង​​នៅ​ក្នុង​កិច្ចសន្យា​​ធនាគារ​ទាំង​នោះ​នឹង​​ប្រភព​ផ្សេង​ទៀត​​នៃមូល​ធន​​លក់​​ដុំ​បាន​ចាប់​ផ្ដើម​រក្សា​​​ឥណទាន​រយៈ​​​​ពេល​ខ្លី​​ដែល​បណ្ដាល​ឱ្យ​អ្នក​ពឹង​​ផ្អែក​លើ​ឥណទាន​​​ខ្លាំង​បំផុត​​​​ដួល​បះជើង ។

Northern Rock ជា​ធនាគារ​​​ផ្ដល់​កម្ចី​​ទិញ​​ផ្ទះ​របស់​អង់​គ្លេស​​គឺ​ធនាគារ​ដំបូង​ដែល​រង​នូវ​ការ​ខាត​បង់​​ដំបូង​​គេកាល​ពី​​​រដូវ​ស្លឹក​​ឈើ​ជ្រុះ​​​ឆ្នាំ​​​២០០៧ ។​ក្រុម​ហ៊ុន​ធនាគារ​រ៉ាប់រង​ធំ​បំ​ផុត​​នៅ​អាមេរិក​​AIF​បាន​ទោរ​ទៅ​តាមការក្ស័យ​ធន​របស់​ធនា​គារ​Lehman ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​​ថ្ងៃ​ ដោយ​​​សារ​ស្ថិត​ក្រោម​ទម្ងន់​នៃ​ការ​ការ​ពារ​ឥណទាន​​ដែល​ខ្លួន​លក់​ថ្លៃ​ពេក ។