ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ទៅ​បុក​រ​ថយន្ត​បែក​កង់​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​​ ស្លា.ប់​ទាំង​ឪពុក​ និង​កូន​ប្រុសតូច​​​ក្នុង​ថ្លុក​ឈាមយ៉ាង​អាណោច​អាធ័ម​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ២​នាក់ ​ឪពុក ​និង​កូនប្រុស​អាយុ​ ៤ឆ្នាំ​ ​បា​នស្លា.ប់​បាត់​បង់​ជីវិត​ភ្លាមៗ ​នៅ​នឹង​កន្លែង​ ខណៈ​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ពី​ក្រោយ ​ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៧ ​និង ​២០​នាទី ​យប់​ថ្ងៃទី​១២​ ធ្នូ ​២០១៣ ​នៅ​លើកំ​ណាត់​ផ្លូវ​ជាតិ​លេខ​៦ ​ខាង​លិច​ស្ពាន​ត្បែង​ចម្ងាយ​ ១០០​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​រំដួល​​​ ឃុំ​ភ្នំ​លាភ​ ​ស្រុ​ក​ព្រះ​នេត្រ​ព្រះ។ ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ២​នាក់ ​ឪពុក ​និង​កូនប្រុស​អាយុ​ ៤ឆ្នាំ​ ​បា​នស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ ​នៅ​នឹង​កន្លែង​ ខណៈ​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ពី​ក្រោយ ​ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៧ ​និង ​២០​នាទី ​យប់​ថ្ងៃទី​១២​ ធ្នូ ​២០១៣ ​នៅ​លើកំ​ណាត់​ផ្លូវ​ជាតិ​លេខ​៦ ​ខាង​លិច​ស្ពាន​ត្បែង​ចម្ងាយ​ ១០០​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​រំដួល​​​ ឃុំ​ភ្នំ​លាភ​ ​ស្រុ​ក​ព្រះ​នេត្រ​ព្រះ។ ​

តាម​ប្រភព​ព័ត៌មា​ន​ពី​មន្ត្រី​នគរបា​ល​ចរា​ចរណ៍​ស្រុក​ព្រះ​នេត្រ​ព្រះ ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ជា​ឪពុក​ឈ្មោះ ​ទូ​ លូ​ អាយុ ​២៩​ឆ្នាំ ​រស់​នៅ​ភូមិ​អន្លង់​សារ ​ឃុំ​ភ្នំ​លាភ​ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រីវ៉ូ ​ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ ​បើក​បរ​ពី​ទិស​ខាង​លិច​ទៅ​កើត ​រួម​ដំណើរ​ជា​មួយ​កូន​ប្រុស​ម្នាក់​អាយុ​ទើប​តែ​ ៤​ឆ្នាំ។​

មុន​ពេល​កើត​ហេតុ ​២​នាក់​ ឪពុក ​និង​កូន ​បាន​បើក​ម៉ូតូ​ទៅ​មើល​ប្រពន្ធ ​និង​ម្តាយ ​ដែល​កំពុង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ព្រះ​នេត្រ​ព្រះ​ លុះពេ​ល​ត្រលប់​មក​វិញ​ បាន​ឈប់​អង្គុយ​លេង​នៅ​ផ្ទះ​បង​ប្អូន​នៅ​ភូមិ​ព្រៃ​មាន់ ​ឃុំ​រហាល ​ស្រុក​ព្រះនេត្រព្រះ ដោយ​មាន​​កម្ម​វិធី​ផឹក​ស៊ី​បន្តិច​បន្តួច​ រួច​បាន​ឌុប​កូន​បន្ត​ទៅ​ផ្ទះ ​ខណៈ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ ​ក៏​បាន​បើក​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ពង​មាន់​លាយ​ស ​ដឹក​ស្រូវ​លើស​ចំណុះ​បែក​កង់​ក្រោយ​ផ្នែក​ខាង​ស្តាំ​ទាំង​២ ​ដោយ​ឈប់​ចត​មិន​ដាក់​ភ្លើង​បំភ្លឺ​ ​ឬ​សញ្ញា​សម្គាល់​​អ្វី​ទាំង​អស់ ​ទើប​អ្នក​បើក​ម៉ូតូ​មើល​មិន​ឃើញ ​ហើយ​បើក​បរ​លឿន​ស្ថិត​ក្នុង​ភាព​ស្រវឹង​ផង​នោះ ​បណ្តាល​ឲ្យ​បុក​រថ​យន្ត​ពេញ​ទំហឹង ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​។

សាក​សព​ឪពុក ​និង​កូន ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ ​ដឹក​តាម​រថ​យន្ត​របស់​មន្ទីរ​ទេព្យ​បង្អែក ​យក​ទៅ​គេហ​ដ្ឋាន​ នៃ​សព​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕