ខេត្តព្រះសីហនុ ៖ ជនជាតិអូស្រ្តាលីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង ខណៈពេលដឹកទៅកាន់មន្ទីរពេទ្យបង្អែកចំការចេក កាលពីវេលាម៉ោង ៩ និង ១០នាទី យប់ថ្ងៃទី១០ ធ្នូ ២០១៣។
តាមសម្តីស្រ្តីខ្មែរម្នាក់ ដែលជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិអូស្រ្តាលីខាងលើបានគេងនៅក្នុងបន្ទប់ម្នាក់ឯង ដែលនៅជាប់បន្ទប់របស់គាត់ក្នុងផ្ទះនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រាប់តែគាត់បានឮសំឡេងក្ដុងក្ដាំងចេញពីបន្ទប់ប្អូនថ្លៃ ភ្លាមៗគាត់ និងប្តី ក៏ចេញទៅមើល តែបន្ទប់ជាប់សោ បន្ទាប់មកប្តីរបស់គាត់ដែលជាជនជាតិអូស្រ្តាលី និងជាបងប្រុសជនរងគ្រោះបានទម្លាយបង្អួចកញ្ចក់ចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះបញ្ឈរភ្នែកទៅហើយ។
ស្រ្តីខាងលើបន្តទៀតថា លុះក្រោយមកគាត់បានហៅរថយន្តរបស់គ្លីនិកឯកជនមួយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ តាមការសន្និដ្ឋានរបស់ស្រ្តីរូបនោះថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង៕
ចែករំលែកព័តមាននេះ