ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ខណ្ឌ​ឫស្សី​កែវ​ ព័ន្ធ​ចាប់​មុខ​សញ្ញា​ចោរ​ប្លន់​​ម្នាក់​យ៉ាង​សកម្ម​ ផ្អើល​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​នៅ​ច្រាំង​ចំរេះ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថ​កិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាន​ធ្វើ​ការ​​ព័ន្ធ​ចាប់​មុខ​សញ្ញា​ចោរ​ប្លន់​​ម្នាក់​យ៉ាង​សកម្ម​ ផ្អើល​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​នាំ​គ្នា​ចោមរោម​ឡោម​ព័ន្ធ​ជាមួយ​សមត្ថ​កិច្ច​​ កាល​ពី​វេលា​ម៉ោង​ ៤ និង​ ៤០​នាទី រសៀល​ថ្ងៃទី​១០​ ធ្នូ ២០១៣​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទី៤​ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ​។

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថ​កិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាន​ធ្វើ​ការ​​ព័ន្ធ​ចាប់​មុខ​សញ្ញា​ចោរ​ប្លន់​​ម្នាក់​យ៉ាង​សកម្ម​ ផ្អើល​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​នាំ​គ្នា​ចោមរោម​ឡោម​ព័ន្ធ​ជាមួយ​សមត្ថ​កិច្ច​​ កាល​ពី​វេលា​ម៉ោង​ ៤ និង​ ៤០​នាទី រសៀល​ថ្ងៃទី​១០​ ធ្នូ ២០១៣​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទី៤​ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ​។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាន​ល្បាត​ក្នុង​មូល​ដ្ឋាន​ ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​ឈ្មោះ​ ទូច​ ឡុង​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ដែល​ជា​មុខ​សញ្ញា​ចោរ​ប្លន់​យ៉ាង​សកម្ម​ក្នុង​ក្រុង​ភ្នំពេញ​ និង​ធ្លាប់​បាញ់​សម្លាប់​ជន​រង​គ្រោះ​ក្នុង​ខណ្ឌសែន​សុខ​ កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​ខាង​លើ​ ហើយ​បាន​ធ្វើ​ការ​ដេញ​ចាប់​ តែ​ជន​សង្ស័យ​បាន​រត់​ចូល​ផ្ទះ​ជួល​មួយ​កន្លែង​ រួច​​លោត​​ចូល​ក្នុង​ស្រះ​ទឹក​​បាត់​។

បន្ទាប់​មក​ ទាំង​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​ច្រាំង​ចំរេះ​រាប់​រយ​នាក់​ បាន​ព័ន្ធចាប់​ ហើយ​សមត្ថ​កិច្ច​ចេញទូក​ទៅ​ចាប់​ដល់​កណ្តាល​ស្រះទឹក​ ដោយ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ ប្រើ​​រយៈ​ពេល​ប្រមាណ​ជា​ង​ ១ម៉ោង​ ទើប​ចាប់​ជន​សង្ស័យ​នោះ​បាន​។

ក្នុង​ប្រតិ​បត្តិ​ការ​នេះ​ សមត្ថ​កិច្ច​​​បាន​ដក​ហូត​ម៉ូតូ​ស្កុប​ពី​ ពណ៌​ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1V-​5678​ ជា​របស់​ជន​សង្ស័យ​ កាំ​ភ្លើង​ខ្លី​ក្លែង​ក្លាយ​ ១ដើម​ កាំ​ភ្លើង​បាញ់​សត្វ​ ១ដើម​ រថ​យន្ត​ ១គ្រឿង​ ព្រម​ទាំង​ឃាត់​ខ្លួន​ម្ចាស់​ផ្ទះ​ជួល​ម្នាក់​ឈ្មោះ​ សុខ​ ចំរើន​ ហៅ​ជ័យ​ ភេទប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ដើម្បី​នាំ​​ទៅ​សាក​សួរ​ ព្រោះ​ខណៈ​ពេល​ព័ន្ធ​ចាប់​ជន​សង្ស័យ​ដែល​បាន​រត់​ចូល​ផ្ទះ​ខាង​លើ​ សមត្ថ​កិច្ច​បាន​រក​ឃើញ​ឈើ​គ្រញូង​ជា​ច្រើន​កំណាត់​ស្តុក​ទុក​​ក្នុង​ផ្ទះ​នោះផង​ដែរ​។

គួរ​បញ្ជាក់​ថា​ ខណៈ​ពេល​ព័ន្ធ​ចាប់​ជន​សង្ស័យ​​ ដែល​ជា​មុខ​សញ្ញា​ចោរ​ប្លន់​យ៉ាង​សកម្ម​រូប​នោះ ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ ដែល​ចោម​រោម​​មើល​​​បាន​នាំ​គ្នា​បម្រុង​ព្រួត​វាយ​ជន​សង្ស័យ​ បើ​កុំ​តែសមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​ឃាត់​ និង​ជម្លៀស​ជន​សង្ស័យ​បាន​​ កុំ​អី​ជន​សង្ស័យ​នោះ សល់​តែដង្ហើម​ចង្រិត​មិន​ខាន​ឡើយ​​៕​