ខេត្តបាត់ដំបង៖ ក្រោយបាត់ខ្លួនប្រមាណកន្លះខែ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ត្រូវអ្នកកង្វាលគោប្រទះឃើញក្លាយជាសាកសព សល់តែគ្រោងឆ្អឹង កាលពីព្រឹកថ្ងៃទី ៣០ កញ្ញា នៅក្បែរចង្កេះភ្នំមួយកន្លែង ស្ងិតក្នុងភូមិតាង៉ែន ឃុំគ្រាម ស្រុកបាណន់ ដែលគេសង្ស័យជំហ៊ានដំបូង អាចជាករណី«រំលោ.ភសម្លា.ប់»។
សេចក្ដីរាយការណ៏បានឲ្យដឹងថា សាកសពដែលអ្នកគង្វាលប្រទះឃើញសក់តែគ្រោងឆ្អឹងនោះ ត្រូវគេស្គាល់ថា ឈ្មោះ ឡុញ លីដា ស្រីអាយុ១១ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់។ សេចក្ដីរាយការណ៏ដដែលបានបញ្ជាក់ថា សាកសពក្មេងស្រីនេះ ត្រូវបានយុវជនម្នាក់ប្រទះឃើញនៅក្បែរចង្កេះ«ភ្នំទទឹង» ស្ថិតក្នុងភួមិ ឃុំកើតហេតុ។
បើតាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កុមារីរងគ្រោះនេះ បានបាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី ១៤ កញ្ញា ដោយគ្មានដំណឹង ឬ ទិសដៅឡើយ។ ជនរងគ្រោះបានបាត់ដំណឹងរហូត មកដល់ព្រឹកថ្ងៃទី ៣០ កញ្ញា ទើបក្រុមគ្រួសារទទូលបានដំណឹងដ៏រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សមត្ថកិច្ចក៏បាននិយាយដែរថា គេបានតំណត់អត្តសញ្ញាជនរងគ្រោះ ដោយសម្គាល់លើសម្លៀកបំពាក់ក្មេងស្រី ហើយអាណាព្យាបាលបានបញ្ជាក់បន្ថែមពីភិនភាគកូនស្រីគាត់ ថែមទាំងបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច ក្រោយកូនស្រីបាត់ដំណឹងភ្លាមៗ។
សាកសពដែលសល់តែគ្រោងឆ្អឹងនេះ ស្ថិតនៅចង្កេះភ្នំ ដែលដែលគ្រប់ដណ្ដប់ទៅដោយព្រៃឈើ។ យុវជនម្នាក់ជាអ្នកដើរឃ្វាលគោ បានប្រទះឃើញគ្រោងឆ្អឹងថ្មីៗនោះ នៅពេលគេដេញហ្វូងគោឲ្យស៊ីស្មៅនៅតំបន់នោះ។
ក្រោយប្រទះឃើញឃើញបែបនេះ យុវជននោះក៏បានរាយការណ៏ប្រាប់អ្នកភូមិ និង សមត្ថកិច្ចតែម្ដង។ ជុំវិញករណីនេះ សមត្ថកិច្ចពុំទាន់ធ្វើការសន្និដ្ឋានឲ្យបានជាក់លាក់នៅឡើយទេ។ ក្រោយពិនិត្យពីស្ថានភាព កន្លែងកើតហេតុ ប្រភពមួយខ្លះ បានអះអាងថា ក្មេងស្រីនោះ ទំនងអាចត្រូវឃាតក ល្បូងយកទៅសម្លាប់នៅទីនោះ ដែលគេសង្ស័យមានការរំលោភបំពានផ្លូវភេទផង ឬ អាចសម្លាប់នៅកន្លែងផ្សេង រួចយកសាកសពទៅប្លុងចោលនៅលើចង្កេះភ្នំនោះ។
ដោយឡែក ស្នងការរងទទូលផែនព្រហ្មទណ្ឌ ដែលបានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ លោក លឹម ពុទ្ធីឡា ក៏មិនបានបកស្រាយវែងឆ្ងាយដែរចំពោះសាកសពក្មេងស្រី។ ប៉ុន្តែលោកបានដាក់សង្ស័យជំហ៊ានដំបូងថា បើតាមការពិនិត្យជាក់ស្ដែងលើទិតាំងកើតហេតុ ការស្លាប់របស់ក្មេងស្រីរងគ្រោះនេះអាចជាអំពើ«ឃាតកម្ម»។
លោកបានបញ្ជាក់ថា បើយោងលើសាវតាជនរងគ្រោះ នាងមិនមែនជាអ្នករស់នៅក្នុងភូមិ ឃុំកើតហេតុនេះទេ។ នាងរស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ឯណោះ។ ដូច្នេះនាងអាចត្រូវឃាតកល្បូងនាំចេញពីផ្ទះ ក្នុងគោលបំណងទុច្ចរិត រួចសម្លាប់បំបិតមាត់តែម្ដង។ ប៉ុន្តែយ៉ាងណា លោក លឹម ពុទ្ធីឡា បានបញ្ជាក់ដែរថា នេះគ្រាន់តែការសង្ស័យជំហ៊ានដំបូងប៉ុណ្ណោះ តែលទ្ធផលជាក់លាក់បែបណា យើងរងចាំមន្ត្រីជំនាញនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រ និង មន្ត្រីអង្គភាព CPU ចុះត្រូតពិនិត្យលើសាកសព និង ទីតាំងកើតហេតុ សិនទើបដឹងការពិត៕
ចែករំលែកព័តមាននេះ