ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១​ក្រុម​ជិត​១០​នាក់​​កា.ប់​យក​ម៉ូតូ​១​គ្រឿង ​កាបូប​លុយ ​និង​ទូរស័ព្ទ​ក្នុងភូមិ​សា​ស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុវជន​២​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​ជិត​១០​នាក់​ជិៈ​ម៉ូតូ​៤​គ្រឿង​កាប់​យក​ម៉ូតូ​១​គ្រឿង​កាបូប​លុយ​និង​ទូរស័ព្ទ​នៅ​យប់​រំលង​អា​ទ្រា​ធ​ចូល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ចំណុច​ខាង​ដើម​ពោធិ៍​យាយ​ម៉ៅ​ស្ថិត​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា​៖​យុវជន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ជិៈ​ម៉ូតូ​២​គ្រឿង​មក​ពី​ខេត្តបាត់ដំបង​ជិៈ​ឆ្លងកាត់​ក្រុង​សិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​តាម​ផ្លូវជាតិ​លេខ​៥​ដល់​ចំណុច​ខាង​លិច​ដើម​ពោធិ៍​យាយ​ម៉ៅ​ប្រមាណ​២០០​ម៉ែត្រ​នៅ​ម៉ោង​១២​យប់​ស្រាប់តែ​មាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​ជិៈ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មានកាំបិត​ដំបង​បាន​ជិៈ​ម៉ូតូ​ពីក្រោយ​កាប់​ទៅ​លើ​យុវជន​២​នាក់​ដែល​ជិៈ​ម៉ូតូ​១​គ្រឿង​ខាងក្រោយ​ហើយ​យុវជន​ម្នាក់​ទៀត​ជិៈ​ម៉ូតូ​១​គ្រឿង​បើក​ត្រឡប់​មក​ក្រោយ​ចូល​អោយ​គេ​ជួយ​ដើម​ពោធិ៍​យាយ​ម៉ៅ​។ សាច់ញាតិ​បាន​បញ្ជាក់​ថា​៖​យុវជន​២​នាក់​ដែល​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​កាប់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​ដែល​ពាក់​ផ្លា​ក់​លេខ​បាត់ដំបង​1AL-5655​និង​យក​កាំ​បូម​លុយ​ទូរស័ព្ទ​ដៃ​២​គ្រឿង​ហើយ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ម្នាក់​របួសស្រាល​ម្នាក់​របួសធ្ងន់​ម្នាក់​កាប់​ចំ​ក្បាល​របួស​៣​ទៅ​កន្លែង​ហើយ​ជន​បង្ក​បាន​យក​ម៉ូតូ​ជិៈ​ទៅ​ទិស​ខាងកើត​ក្រុង​សិរី​សោភ័ណ​ហើយ​ក្រុម​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​(​ដី​ថ្មី​)​ហើយ​ពេល​នេះ​ដឹក​បន្ត​សង្គ្រោះ​កាន់​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង​។ លោក​វរៈសេនីយ៍ទោ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុវជន​២​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​ជិត​១០​នាក់​ជិៈ​ម៉ូតូ​៤​គ្រឿង​កាប់​យក​ម៉ូតូ​១​គ្រឿង​កាបូប​លុយ​និង​ទូរស័ព្ទ​នៅ​យប់​រំលង​អា​ទ្រា​ធ​ចូល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ចំណុច​ខាង​ដើម​ពោធិ៍​យាយ​ម៉ៅ​ស្ថិត​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា​៖​យុវជន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ជិៈ​ម៉ូតូ​២​គ្រឿង​មក​ពី​ខេត្តបាត់ដំបង​ជិៈ​ឆ្លងកាត់​ក្រុង​សិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​តាម​ផ្លូវជាតិ​លេខ​៥​ដល់​ចំណុច​ខាង​លិច​ដើម​ពោធិ៍​យាយ​ម៉ៅ​ប្រមាណ​២០០​ម៉ែត្រ​នៅ​ម៉ោង​១២​យប់​ស្រាប់តែ​មាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​ជិៈ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មានកាំបិត​ដំបង​បាន​ជិៈ​ម៉ូតូ​ពីក្រោយ​កាប់​ទៅ​លើ​យុវជន​២​នាក់​ដែល​ជិៈ​ម៉ូតូ​១​គ្រឿង​ខាងក្រោយ​ហើយ​យុវជន​ម្នាក់​ទៀត​ជិៈ​ម៉ូតូ​១​គ្រឿង​បើក​ត្រឡប់​មក​ក្រោយ​ចូល​អោយ​គេ​ជួយ​ដើម​ពោធិ៍​យាយ​ម៉ៅ​។

ជនរងគ្រោះ

សាច់ញាតិ​បាន​បញ្ជាក់​ថា​៖​យុវជន​២​នាក់​ដែល​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​កាប់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​ដែល​ពាក់​ផ្លា​ក់​លេខ​បាត់ដំបង​1AL-5655​និង​យក​កាំ​បូម​លុយ​ទូរស័ព្ទ​ដៃ​២​គ្រឿង​ហើយ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ម្នាក់​របួសស្រាល​ម្នាក់​របួសធ្ងន់​ម្នាក់​កាប់​ចំ​ក្បាល​របួស​៣​ទៅ​កន្លែង​ហើយ​ជន​បង្ក​បាន​យក​ម៉ូតូ​ជិៈ​ទៅ​ទិស​ខាងកើត​ក្រុង​សិរី​សោភ័ណ​ហើយ​ក្រុម​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​(​ដី​ថ្មី​)​ហើយ​ពេល​នេះ​ដឹក​បន្ត​សង្គ្រោះ​កាន់​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង​។

លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុភ​ក្រ អធិការរង​ទទួល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​នេះ​ជា​ករណី​ក្មេង​ទំនើង​កាប់​គ្នា​ហើយ​យក​ម៉ូតូ​មិន​ម៉ែ​ន​ជា​ករណី​ប្លន់​នោះ​ទេ​ព្រោះ​ភាគី​ជន​រង​គ្រោះ​ជន​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៣​នាក់​ដែល​ជិៈ​ពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​កណ្តាល​យប់​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​ជិៈ​ម៉ូតូ​៤​គ្រឿង​ធ្វើ​សកម្មភាព​កាប់​របួស​២​នាក់​ម្នាក់​ធ្ងន់​ហើយ​យក​ម៉ូតូ​ទៅ​បាត់​កំពុង​ស្រាវជ្រាវ​រក​ដើម្បី​ចាប់ខ្លួន​ជា​ក្មេង​ទំនើ​ង​នៅ​ក្រុង​សិរី​សោភ័ណ​។

ប្រជាពលរដ្ឋ​បាន​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥​ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​យប់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​មាន​ក្មេង​ទំនើង​កាប់​ប្លន់​យក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​ពេល​ដែល​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​បណ្តាល​របួសធ្ងន់​ម្នាក់​និង​យក​ម៉ូតូ​១​គ្រឿង​កាបូប​លុយ​និង​ទូរស័ព្ទ​ត្រូវ​បានការ​ប្រុង​ប្រយ័ត្ន​ហើយ​សុំ​អោយ​សមត្ត​កិច្ច​ជួយ​អន្តរាគមន៍​ចាប់​ក្មេង​ទំនើង​អោយ​បាន​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​អោយ​មាន​សុវត្ថិភាព​សន្តិសុខ​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ