ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​រថយន្ត​​​​លក់​ដាច់​បំផុត​លើ​ពិភព​លោក​​ឆ្នាំ​2013

10 ឆ្នាំ មុន

​ក្នុង​របាយ​ការណ៍​មួយ​ផ្សាយ​ថា អត្រា​លក់​ប្រចាំ​​ខែ​របស់​​​ក្រុម​ហ៊ុន​​​រថយន្ត​​លើ​ពិភព​លោក​​រយៈ​ពេល​​​៩​ខែ ក្នុង​ឆ្នាំ​​២០១៣ នេះ​រថយន្ត​ដែល​លក់​ដាច់​​បំផុត​ទូទាំង​​ពិភព​លោក​​មាន​ចំនួន​២៥​ម៉ាក​ខុស​គ្នា​ ។​ ​ទិន្ន​ន័យ​​នេះ​​គឺ​រាប់​បញ្ចូល​ការ​លក់​​​ប្រចាំ​ខែ​នៅ​លើ​៩០​ទី​​ផ្សារ​​ ដែល​ចូល​រួម​ពីរ​ថយន្ត​​ជាង​១០០​យីហោ​ និង​១.៥០០​ម៉ាក​ខុស​គ្នា​ ។ ​ចំពោះ​​រថយន្ត​​ដែល​លក់​ដាច់​បំផុត​​ទូទាំង​ពិភព​លោក​ដែល​ទទួល​បាន​

​ក្នុង​របាយ​ការណ៍​មួយ​ផ្សាយ​ថា អត្រា​លក់​ប្រចាំ​​ខែ​របស់​​​ក្រុម​ហ៊ុន​​​រថយន្ត​​លើ​ពិភព​លោក​​រយៈ​ពេល​​​៩​ខែ ក្នុង​ឆ្នាំ​​២០១៣ នេះ​រថយន្ត​ដែល​លក់​ដាច់​​បំផុត​ទូទាំង​​ពិភព​លោក​​មាន​ចំនួន​២៥​ម៉ាក​ខុស​គ្នា​ ។​ ​ទិន្ន​ន័យ​​នេះ​​គឺ​រាប់​បញ្ចូល​ការ​លក់​​​ប្រចាំ​ខែ​នៅ​លើ​៩០​ទី​​ផ្សារ​​ ដែល​ចូល​រួម​ពីរ​ថយន្ត​​ជាង​១០០​យីហោ​ និង​១.៥០០​ម៉ាក​ខុស​គ្នា​ ។ ​ចំពោះ​​រថយន្ត​​ដែល​លក់​ដាច់​បំផុត​​ទូទាំង​ពិភព​លោក​ដែល​ទទួល​បាន​ជ័យ​លាភី​​ជើង​ឯក​៩​ឆ្នាំ​​ជាប់​ៗ​គ្នា​​​នោះ គឺ​​ Toyota Corolla បន្ទាប់​មក​គឺ​រថយន្ត​​ Ford Focus ដែល​បាន​​ប្រកួត​​គ្នា​យ៉ាង​ស្វិត​ស្វាញ​​ដើម្បី​​ឈាន​ទៅ​គ្រង​តំណែង​ជ័យ​លាភី​នៅ​ចុង​ឆ្នាំ​២០១៣​​ ​ខាង​មុន​នេះ​​ ជាមួយ​នឹង​អត្រា​លក់​ក្នុង​​ចន្លោះ​តិច​ជាង​​​១០.​០០០​គ្រឿង​​ ។

ចាប់​តាំង​ពី​ឆ្នាំ​ចាស់​​​មក​ទល់​​នឹង​ខែ​​កញ្ញា ​ឆ្នាំ​២០១៣​ ​រថយន្ត​​ Toyota Corolla ​លក់​បាន​​៨៤២.៥០៧​គ្រឿង​​ ដែល​គ្រោង​នឹង​លក់​ឱ្យ​បាន​ច្រើន​ជាង​១,១​លាន​គ្រឿង​ ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​​​២០១៣​​ ។ តួលេខ​​នេះ​​មិន​រាប់​បញ្ចូល​អត្រា​​លក់​របស់​​ Toyota Auris ដែល​​ជា​កង​ជំនួយ​​លំដាប់​​ទី​១៧២​លក់​បាន​​​ជាង​៨៦.០០០​គ្រឿង ។ ​Ford Focus ឈរ​នៅ​​លំដាប់​លេខ​រៀង​ទី​២​ លក់​បាន​៨១៥.៤៥៦​គ្រឿង​ ។ ​​ចំណែក Ford F-Series ​និមិត្តរូប​អាមេរិក​​​​លេខ​៣ លក់​បាន​​៦៥៧.៧៦៧​គ្រឿង ​ការពារ​​​បាន​ពី​កំណើន​​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​របស់​​​ Hyundai Elantra ដែល​តាម​ក្រោយ​​ក្នុង​តំណែង​លេខ​៤​លក់បាន​​​​៦២៩.៨៥០​គ្រឿង​ ។​ លេខ​​៥​គឺ​​ Toyota Camry លក់​បាន​​​៥៩៣.០៤០​គ្រឿង​​ តាម​ពី​ក្រោយ​​​​ដោយ​​​ Chevrolet លេខ៦ លក់​បាន​​​​៥៣៧.​៦៦០​គ្រឿង​ ចំណែក​ Honda CR-V ទី​៧ ​លក់​បាន​​៥២០​.១៥៧​គ្រឿង​​ ។

ទោះ​ជា​យ៉ាង​ណា​ មាន​រថយន្ត​​បី​ម៉ាក​​ផ្សេង​គ្នា​​ដែល​នឹង​ប្រកួត​​ប្រជែង​​​ជាមួយ​​ CR-V រហូត​ដល់​ដំណាច់​ឆ្នាំ​​  នេះ ។ បើ​ងាក​​មក​មើល​​ Volkswagen Golf លេខ​រៀង​​ទី​៨ បាត់​បង់​​១​ពិន្ទុ​ជាមួយ​នឹង​អត្រា​លក់​បាន​៥១៧.០២០​គ្រឿង​ ហើយ​​​លេខ​៩​ Ford Fiesta លក់​បាន​​៥១៥.៨៥៩​គ្រឿង​​ ។​ កាល​ពី​ឆ្នាំ​២០១២​ អ្នក​គ្រប់​គ្រង​​តំណែង​រថយន្ត​​ខ្នាត​តូច​​គឺ Volkswagen Polo ដែល​បច្ចុប្បន្ន​តោង​ពី​ក្រោយ​​​​ Fiesta នៅ​ក្នុង​​តំណែង​​ទី​១០​លក់បាន​​៤.០០០​គ្រឿង​ ។​ Toyota Prius និមិត្ត​រូប​រថយន្ត​​ម៉ាសុីន​កូន​កាត់​​ (Hybrid) លេខ​​១៤ ធ្លាក់​៣​ពិន្ទុ​ពី​ឆ្នាំ​​​​២០១២​ លក់បាន​​​៤១៦.៦២០​គ្រឿង​​ ។​ ​ដោ​យ​ឡែក​ Wuling Honggnang របស់​ចិន​ឈរ​លេខ​រៀង​ទី​១៧​លក់​បាន​៣.៧៨១​.២០៦​គ្រឿង​​ ។​​

​លេខ​១៨ Buick Excelle លក់​បាន​៣៦៩.០៩៧​គ្រឿង​​, លេខ​១៩​ Toyota Rav4 លក់​បាន​៣៦៧.៥៥​គ្រឿង​​, លេខ​២០​ Wuling Sunshine លក់​បាន​​៣៦៥.៨៣៨​គ្រឿង​, លេខ​២១ Toyota Hilux លក់​បាន​​៣៦៥.៤៨៧​គ្រឿង​, លេខ​២២​ Hyundai Sonata លក់បាន​​៣៣៨.៥៧៣​គ្រឿង​​, លេខ​២៣​ Dodge Ram លក់បាន​៣២៧.៤៩៧​គ្រឿង, លេខ​២៤ BMW 3 Series លក់​បាន​៣២៦.០​៣៩​​គ្រឿង​, លេខ​២៥​ Volkswagen Tiguan លក់​បាន​៣២៣​​​.៧​៦៩​គ្រឿង​, លេខ​១១​ Honda Civic លក់បាន​៤៨៣.៣០៩​គ្រឿង​,លេខ​១៥​ Honda Accord លក់បាន​​​៤០៥.២៣២គ្រឿង​, លេខ​១៦​ Chevrolet Silverdo លក់បាន​៤០១.២៣៤​គ្រឿង​​, លេខ​១៣​ Volkswagen Jetta លក់បាន​​៤២៣.៤៤៧​​​គ្រឿង​, លេខ​១២​ Volkswagen Passat លក់បាន​​៤២៨.២១២​គ្រឿង​​ ៕