ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​FUSO​ធ្លាក់​ជង្ហុក​បួង​ចង្កូត​ក្រឡាប់​មួយ​ចំហៀង​លើ​ផ្លូ​វ​ជាតិ​លេខ​១​​ របួស​ធ្ងន់​ស្រាល​ ២នាក់​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈដែល​រថ​យន្ត​​FUSO ១គ្រឿង​ ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-3160​ ជិះ​ដោយ​បុរស​ ២នាក់ខាង​លើ​​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ (កៀន​ស្វាយ​ ឆ្ពោះ​មក​ក្រុង​ភ្នំពេញ​) លុះ​មក​ដល់​ជិត​វត្ត​និរោធន៍​ រថ​យន្ត​ក៏​បាន​ធ្លាក់​ជង្ហុក​ ហើយ​ព្យាយាម​បួង​ចង្កូត​ បណ្តាល​ឲ្យ​ក្រឡាប់​មួយ​ចំហៀង​តែម្តង​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ១១​ និង​ ៤០​នាទី យប់​ថ្ងៃទី​២៧​ វិច្ឆិកា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​និរោធន៍​ ខណ្ឌ​មាន​ជ័យ​។ អ្ន​ក​រង​របួស​មិ​នត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ​ ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​​មន្ទីរ​ពេទ្យ​ ចំណែក​រថ​យន្ត​សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ និង​នាំ​យ​កទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​៕