ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ស្នេហ៍​ ១គូ បើក​រថ​យន្ត​លឿន​គេច​ម៉ូតូ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ក្រឡា​ប់​​​ផ្ងារ​ជើង​សំណាង​គ្មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គូ​ស្នេហ៍​ ១គូ​ ជិះ​រថ​យន្ត​ម៉ាក​មី​ស៊ូ​ប៊ី​ស៊ី​ ១គ្រឿង​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ខណៈ​ដែល​មក​ដល់​ចំណុច​មុខ​សាកល​វិទ្យា​ល័យ​ IIC​​ ក៏​បាន​បើក​គេច​ម៉ូតូ​ ១គ្រឿង​ រួច​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​រថ​យន្ត​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង​ ប៉ុន្តែ សំណាង​ដែល​ពុំ​មាន​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨យប់​ ថ្ងៃទី​២៧​ វិច្ឆិកា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ចំណុច​មុខ​សាកល​វិទ្យា​ល័យ​ IIC​​ ស្ថិត​ក្នុង​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​​ឃើញ​រថ​យន្ត​​ម៉ាក​មី​ស៊ូ​ប៊ី​ស៊ី​ ១គ្រឿង ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2B-8175​ បើក​បរ​ដោយ​យុវជន​ម្នាក់​ រួម​ដំណើរ​ជា​មួយ​នារី​ជា​គូ​ស្នេហ៍​ ធ្វើ​ដំណើរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ពី​ក្រុង​តា​ខ្មៅ​ ឆ្ពោះ​ទៅ​ក្រុង​ភ្នំពេញ​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ បាន​គេច​ម៉ូតូ​ ១គ្រឿង​ ក៏​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​រថ​យន្ត​​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង។

ក្រោយ​កើត​ហេតុ​ គេ​ឃើញ​គូស្នេហ៍​ ១គូ​នោះ​ លូន​ចេញ​ពី​ក្នុង​រថ​យន្ត​ រួច​ឡើង​ជិះ​ម៉ូតូ​ឌុប​គេច​ទៅ​បាត់​ ចំណែក​រថ​យន្ត​ ដែល​រង​ការ​ខូច​ខាត​ សមត្ថ​កិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​តា​មច្បាប់​៕​