ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​បាក់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​អស់​ចំនួន​២ បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​​ ដោយសារត្រូវ​ប្តី​វាយ​នឹង​ដែក​ស្បែង​ ខណៈ​គាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ​ ។​ ភ្លាមៗ​នោះ​ អ្នក​ជិត​ខាង​ប្រញាប់​លើក​ស្ត្រី​រងគ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ត្រូវគ្រូ​ពេទ្យ​ដាក់បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្សែនទើប​ដឹង​ខ្លួន​ឡើង​វិញ តែ​​ដោយសារ​ស្ត្រី​

ខេត្ត​ប៉ៃ​លិន​ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​បាក់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​អស់​ចំនួន​២ បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​​ ដោយសារត្រូវ​ប្តី​វាយ​នឹង​ដែក​ស្បែង​ ខណៈ​គាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ​ ។​ ភ្លាមៗ​នោះ​ អ្នក​ជិត​ខាង​ប្រញាប់​លើក​ស្ត្រី​រងគ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ត្រូវគ្រូ​ពេទ្យ​ដាក់បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្សែនទើប​ដឹង​ខ្លួន​ឡើង​វិញ តែ​​ដោយសារ​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ពេក​ គ្រូ​ពេទ្យ​ក៏​ប្រញាប់​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់​ដំបង​នៅ​រសៀល​ថ្ងៃ​ដដែល។​

ហេតុ​ការណ៍​ស្ត្រី​រង​គ្រោះ​ត្រូវ​ប្តី​ប្រមឹក​យក​ដែក​ស្បែង​វាយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា​ នៅ​ក្នុង​ភូមិអូរ​តាប្រាង្គ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន ។​ ស្ត្រី​រងគ្រោះ​ឈ្មោះ គុយ​ សាន់​ អាយុ​៤១​ឆ្នាំ​ ជា​កសិករ​ មានស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ​ និង​មាន​កូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក​ (ស្រី​១ ប្រុស​២) ។​ ចំណែក​បុរស​ជាប្តី​ឈ្មោះ​ រាម​ ហាក់​ អាយុ​៤៥​ឆ្នាំ​ ជា​មនុស្ស​ញៀន​ស្រា​អស់​រយៈ​ពេល​ជាង​៥ឆ្នាំ​មក​ហើយ​ ដេើរ​តែ​ផឹក​ស៊ី​អួ​ទីនួ​អត់​ធ្វើ​ការ​អ្វី​ទេ ។​

ស្ត្រី​រងគ្រោះបាន​និយាយ​រៀប​រាប់​ថា គាត់​បាន​ចាក​ចេញ​ពីស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ស្ពឺ​មក​រស់​នៅ​ក្នុង​ភូមិ​អូរតា​ប្រាង្គ​ សង្កាត់​ប៉ៃលិន​ អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លងទៅ​នេះ​ ប្តីរបស់​គាត់​បាន​ដើរ​ផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​រហូត​ដល់​ក្លាយ​ជា​មនុស្ស​ញៀន​ស្រា​​ អត់​ស្រា​មិន​បាន​ ពេល​ភ្ញាក់​ឡើងពី​ដំណេក​តែង​តែ​ដើ​ទៅរក​តៀម​ស្រា​ជា​​រៀងរាល់​ថ្ងៃ​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​តែង​តែ​ស្រវឹង​ និង​ឈ្លោះ​ទាស់​ទែង​ជា​មួយ​ប្រពន្ធ​និង​កូន​ដេញ​វាយ​រត់​ចែក​ជើងគ្នា ។​