ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ មន្ត្រីសមត្ថកិច្ចមានក្បាលពោះធំជ្រុល មិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ មន្ត្រី​សមត្ថកិច្ច​រូប​ណា ដែល​មាន​ក្បាល​ពោះធំ​ជ្រុល និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ធ្វើការ​នៅ​ខាងក្រៅ​ទៀត​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ មន្ត្រី​សមត្ថកិច្ច​រូប​ណា ដែល​មាន​ក្បាល​ពោះធំ​ជ្រុល និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ធ្វើការ​នៅ​ខាងក្រៅ​ទៀត​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក រ៉េ​ន រតនៈ អ្នកនាំពាក្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤​យ៉ាង​ដូច្នេះ​ថា​៖«​ចាប់ពី​ពេល​នេះ​ទៅ មន្ត្រី​មាន​ក្បាល​ពោះធំ​ជ្រុល មិន​ឱ្យ​ចេញ​ធ្វើការ​ខាងក្រៅ​ទៀត​ទេ​! ជា​ពិសេស​ការងារ​ចរាចរណ៍ និង​ប្រតិបត្តិការ​នានា​» ។

បើ​តាម​អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ទៀត​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ឲ្យ​អង្គភាព ត្រូវ​រៀបចំ​កម្លាំង​មាន​ក្បាល​ពោះធំ ឱ្យធ្វើ​ការ​ក្នុង​ការិយាល័យ ។ អ្នក​ចង់​ចេញ​ក្រៅ ឬ​បើ​មាន​តម្រូវការ​ចេញ​ប្រតិបត្តិការ​ការងារ​ខាងក្រៅ ត្រូវ​តែ​ហាត់ប្រាណ​ឱ្យ​មើលទៅ​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ