ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងពាងប្រហុកបែ.ក វាស្អុ.យភាយទៅហើយ ទោះ​បីលាងក៏មិនស្អាតដែរ​

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ថ្មីៗនេះរដ្ឋបាលស្រុកអង្គបុរីបានចេញលិខិតបំភ្លឺថាមន្ត្រីអាជ្ញាធរស្រុកអង្គរបុរី មិនបានពាក់ពន្ធ័នឹងករណីយកលុយទូកដឹកស្រូវក្នុង១ទូក៦០ម៉ឺនរៀលនោះទេ តែការ​លើកឡើងរបស់រដ្ឋបាលស្រុកផ្ទុយពីលោកហ៊ីម ម៉ាឡាយ៉ា ប្រធានច្រក​ទ្វេភាគីបាក់ដៃថា លោក​ពិតជាបានទទួល​លុយមែន តែជាលុយថ្លៃបាយជាមនោ​សញ្ចេត​នា មិនបានគៀបសង្កត់នោះទេ។…

ខេត្តតាកែវ ៖ ថ្មីៗនេះរដ្ឋបាលស្រុកអង្គបុរីបានចេញលិខិតបំភ្លឺថាមន្ត្រីអាជ្ញាធរស្រុកអង្គរបុរី មិនបានពាក់ពន្ធ័នឹងករណីយកលុយទូកដឹកស្រូវក្នុង១ទូក៦០ម៉ឺនរៀលនោះទេ តែការ​លើកឡើងរបស់រដ្ឋបាលស្រុកផ្ទុយពីលោកហ៊ីម ម៉ាឡាយ៉ា ប្រធានច្រក​ទ្វេភាគីបាក់ដៃថា លោក​ពិតជាបានទទួល​លុយមែន តែជាលុយថ្លៃបាយជាមនោ​សញ្ចេត​នា មិនបានគៀបសង្កត់នោះទេ។ សូមរំលឹកថា ពាង​ប្រហុក​បែ​.​ក​ខ្ចាយ ស្អុ​.​យ​ពេញ​ច្រក​ទ្វារ​បា​.​ក់ដៃ រឿង​១​ទូក​ដឹកស្រូវ​៦០​ម៉ឺន​រៀល​ក៏​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​អធិការ​ស្រុក​អង្គរបុរី​ផង​ដែរ

គួរំលឹកថា៖ ក្រោយបែកធ្លាយរឿងពុករលួយដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវ ពលរដ្ឋខ្មែរ​បង់​លុយ៦០ម៉ឺនរៀលក្នុងមួយទូក ទើប​ឱ្យ​ចូលមកដឹក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គរ​បុរីក៏មានចំណែកផងដែរ។

ប្រភពព័ត៌មានច្បាស់ការណ៍​បានបញ្ជាក់ថា រឿងពុករលួយខាងលើមិនមែនជាប់ពាក់ពន្ធ័តែ​មន្រ្តី​គយប្រធានច្រក និងមេទាហាន​ប្រចាំច្រកទ្វេភាគីបាក់ដៃនោះទេ ក្នុងនោះក៏មានលោកអធិការស្រុកអង្គរ​បុរីថែមមួយទៀត ទង្វើទាំងនេះហើយបានជាស្រូវពលរដ្ឋខ្មែរ​ធ្លាក់ថ្លៃដោយមិនដឹងមូលហេតុ ហើយថ្នាក់ដឹកនាំកំពូលៗទំនងជាមិនបានដឹងរឿងទាំងនេះទេ មើលទៅ។

មហាជនលើកឡើងថា ក្រោយពីលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វារ​ទ្វេភាគីបាក់ដៃសារភាពថាពិតជាមានការយកលុយដូចការ​លើកឡើងមែន ចាំមើលលោកវី សំណាង អភិបាលខេត្តតាកែវថ្មីនិងមានចំណាត់ការបែបណាជុំវិញករណីនេះ។

គួរំលឹកថា៖ អាជ្ញាស្រុកអង្គរ​បុរីកំពុងជាន់កឈ្មួញយួនចូលមកទិញស្រូវ តែលៀនអណ្តាតរាស្រ្តខ្មែរ​ បែក​ធ្លាយ​រឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរដែលដឹកយកទៅលក់នៅកំពង់​ផែប្រឡាយ​១២ ​ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែល​គេស្គាល់ថាជាជំងឺមហារីកទៅហើយទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយកីគ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។ ព្រោះច្រកទ្វារនេះជា​កន្លែងខ្លាញ់យូរហើយ ។

បើយោងតាមលោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមម្នាក់ជាអ្នកមើលការ​ខុសត្រូវនៅកំពង់​ផែខាងលើបានប្រាប់អោយកោះសន្តិភាពដឹងថារាល់ទូកឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវពលរដ្ឋខ្មែរគឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូកត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមកាកំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។

លោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមដែលមិនហ៊ានបញ្ជេញឈ្មោះថាឯកឧត្តមណា​នោះមានឈ្មោះអីបានអោយកោះសន្តិភាពដឹងទៀតថា មូលហេតុដែលលោកប្រមូលលុយទូកក្នុង១ទូក​៦០​ម៉ឺនរៀល គឺលោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ពន្ធ័ ដូចជាលោកម៉ែន ស៊ីថា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារ​ទ្វេភាគីបាក់ដៃ លោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វាបាក់ដៃ មេទាហ៊ាការពារព្រំដែនបាក់ដៃនិងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។

ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយកោះសន្តិភាពដឹងថាពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេ ចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។

ជុំវិញករណីខាងលើកលោកញឹប ស្រ៊នប្រធាមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានអោយកោះសន្តិភាពដឹងថាលោកមិនបានដឹងរឿងនឹងទេហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរលោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្ណោះ​ ។

ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃបានអោយដឹងថាពិតជាមានការ​យកលុយដូចករណីខាងលើពិតមែន តែជាមនោសញ្ចេតនាថ្លៃបាយថ្លៃទឹកនោះទេ មិនមែជាការគៀបសង្កត់ឡើយ ហើយកាយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ ។

​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ