ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ថត​បាន​ដំរី​អាស៊ី​មួយ​ហ្វូង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ​វី​ដេ​អូ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​បង្ហាញ​វត្តមានដំរី​អាស៊ី​មួយ​ហ្វូងដើរ​ឆ្លងកាត់​តំបន់​ការពារ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​។ បី​ក្បាល​ក្នុង​ចំណោម​ដំរី​មួយ​ហ្វូង​នេះ គឺជា​កូន​ដំរី ដែល​មើលទៅ​ហាក់​មាន​សុខភាព​ល្អ​។ វត្តមាន​នៃ​កូន​ដំរីបង្ហាញ​ពី​ក្តី​សង្ឃឹម​នៃ​ការ​រស់រាន និង​បន្ត​ពូជ​នៃ​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​។ សត្វ​ដំរី​អាស៊ី…

រាជធានី​ភ្នំពេញ ​៖​ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ​វី​ដេ​អូ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​បង្ហាញ​វត្តមានដំរី​អាស៊ី​មួយ​ហ្វូងដើរ​ឆ្លងកាត់​តំបន់​ការពារ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​។ បី​ក្បាល​ក្នុង​ចំណោម​ដំរី​មួយ​ហ្វូង​នេះ គឺជា​កូន​ដំរី ដែល​មើលទៅ​ហាក់​មាន​សុខភាព​ល្អ​។

វត្តមាន​នៃ​កូន​ដំរីបង្ហាញ​ពី​ក្តី​សង្ឃឹម​នៃ​ការ​រស់រាន និង​បន្ត​ពូជ​នៃ​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​។ សត្វ​ដំរី​អាស៊ី គឺជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN​ដែល​រង​ការ​គំរាមកំហែង​ពី​អន្ទាក់ និង​ការ​បាត់បង់​ទីជម្រក​ទូ​ទាំង​ពិភពលោក​។

យោង​តាម​ក្រសួងបរិស្ថាន មាន​ដំរី​អាស៊ី​ចំនួន​ប្រមាណ​ពី៤០០ ទៅ​៦០០​ក្បាលនៅ​កម្ពុជា ហើយ​ភាគច្រើន​ពួក​វា​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​។ នៅ​ក្នុង​ធម្មជាតិ សត្វ​ដំរី ដើរតួ​នាទី​ជា​វិស្វករ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដោយ​មាន​មាឌធំ​សម្បើម ពួក​វា​ត្រួសត្រាយ​ផ្លូវ​ក្នុង​ព្រៃ​សម្រាប់​សត្វ​តូច​ៗ​ដទៃ​ទៀត​។ សត្វ​ដំរី​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ផង ក្នុង​ការ​បែកខ្ញែក​គ្រាប់ពូជ​នៅ​ក្នុង​ព្រៃ និង​ពួក​វា​ត្រូវការ​ជម្រក​ធម្មជាតិ​ដែល​មាន​ទំហំ​ធំ​សមរម្យ​ដើម្បី​ចល័ត ស្វែងរក​ចំណី និង​រស់នៅ​។

នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍​មូលដ្ឋាន ជនជាតិ​ដើម​ភាគតិច និង​ដៃគូ​ពាក់ព័ន្ធ ដោយ​មានការ​គាំទ្រ​ពី USAID Morodok Baitang-​មរតក​បៃតង និង The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការ​រួម​គ្នា​ក្នុង​ការពារ​សត្វព្រៃ​រួម​ទាំង​ដំរី​អាស៊ី និង​ជម្រក​របស់​វា តាម​រយៈ​គម្រោង REDD+​។

ការ​ការពារ​ទីជម្រក​ធម្មជាតិ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​រស់រាន​នៃ​សត្វ​ដំរី​អាស៊ី និង​សត្វព្រៃ​សំខាន់​ៗ​ដទៃ​ទៀត ដែល​រក្សា​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ