អតីតនាយទាហានជើងទឹកថៃម្នាក់ ត្រូវបានសង្ស័យថា បានបា.ញ់សម្លា.ប់បុរសខ្មែរសញ្ជាតិបារាំង នៅទីក្រុងបាងកក កាលពីយប់ថ្ងៃអង្គារ ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន ដឺ ណាសិន The Nation របស់ថៃ នៅថ្ងៃទី៨ ខែមករានេះ ។
សារព័ត៌មាន នេះបានអោយដឹងថា នៅម៉ោង៦ល្ងាច ថ្ងៃអង្គារ ក្បែរវត្តមួយនៅក្រុងបាងកក លោក លឹម គឹមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង និងអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ អាយុ៧៤ឆ្នាំ ត្រូវបានបា.ញ់សម្លា.ប់ដោយបុរសម្នាក់ជិះម៉ូតូ ។
លោក លឹម គឹមយ៉ា បានធ្វើដំណើរពីខេត្តសៀមរាបជាមួយភរិយា ។ ឃា.តកបានប្រើម៉ូតូ Honda Wave 100 ពណ៌ក្រហម ពាក់អាវពណ៌ប្រផេះ ខោជើងវែង និងស្ពាយកាបូបមុខទ្រូង ។
ប៉ូលិសបានកំពុងស្វែងរកដីកាឃាត់ខ្លួន បុរសថៃ ឈ្មោះ អេកាឡាក់ អតីតទាហានជើងទឹកថៃ ដែលជាសង្ស័យក្នុងករណីនេះ ។ ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីឃា.តកម្មដែលមានការរៀបចំជាមុន និងបា.ញ់នៅទីសាធារណៈ ៕
ចែករំលែកព័តមាននេះ