ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន ! អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​​មួយ​កន្លែង​នៅសង្កាត់​ចោម​ចៅ​ទី​៣

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​វេលា​ម៉ោង​០០:៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​២​បេ ផ្លូវ​១១០​បេ​តេ ភូមិ​ព្រែក​ព្រិ​ង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​វេលា​ម៉ោង​០០:៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​២​បេ ផ្លូវ​១១០​បេ​តេ ភូមិ​ព្រែក​ព្រិ​ង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ផ្ទះល្វែង​ថ្ម​បេតុង ទំហំ​០៤​ម៉ែត្រ​X១២​ម៉ែត្រ និង​ខូចខាត​សម្ភារ​ឆេះ​រួម​មាន ម៉ាស៊ីនត្រជាក់​ចំនួន​០១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ហើយ​ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។

នៅ​ម៉ោង​០១:០០​នាទី​រំលង​អធ្រាត្រ ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន ស្មើរ​នឹង​០៤​ម៉ែត្រគូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ