ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធុង​ហ្គា​ស កន្លែង​បញ្ចូល​ហ្គា​ស​មួយ​កន្លែង​ក្នុង​ក្រុង​ពោធិ៍សាត់ ឆេះ​សម្ភារ តែ​មិន​រង​គ្រោះ​ដល់​អាយុជីវិត​ទេ

2 ខែ មុន

ខេត្តពោធិ៍សាត់ ៖ មាន​ករណី​ផ្ទះ​ធុង​ហ្គា​ស នៅ​កន្លែង​បញ្ចូល​ហ្គា​ស​មួយ​កន្លែង កាលពី​ព្រលប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ថិត​ក្នុងភូមិ​រ៉ា សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ មាន​ករណី​ផ្ទះ​ធុង​ហ្គា​ស នៅ​កន្លែង​បញ្ចូល​ហ្គា​ស​មួយ​កន្លែង កាលពី​ព្រលប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ថិត​ក្នុងភូមិ​រ៉ា សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ បណ្ដាល​ឲ្យ​ឆេះ​សម្ភារៈ​ក្នុងផ្ទះ តែ​មិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ដោយសារ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទៅ​ជួយ​អន្ដរាគមន៍​ទាន់ ។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ស៊ីទែន ហើយ​គេ​ឃើញ​វត្តមាន​របស់​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​រដ្ឋបាល​ឯកភាព​ខេត្ត ចុះ​ទៅ​ដល់​ផ្ទាល់​នៅ​កន្លែង​កើតហេតុ ហើយ​បាន​បញ្ជា​ជួយ​អន្តរាគមន៍​យ៉ាង​ញាប់ដៃ​ញាប់​ជើង​បំផុត ។

ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត លោក​បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ខេត្ត និង​រដ្ឋបាល​ក្រុង កម្លាំង​អាវុធហត្ថ​ខេត្ត ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយ​ការ​ផ្ទុះ​ធុង​ហ្គា​ស​ជា​ច្រើន​ធុង បណ្តាល​អោយ​ឆេះ​កន្លែង​បញ្ចូល​ហ្គា​ស បាន​ទាន់​ពេលវេលា​មិន​ឆេះ​រាល​បន្ត​ទៅ​ផ្ទះ​អ្នក​ជិតខាង​។ នេះ​ពិតជា​បាន​យកចិត្ត​ដាក់​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច ដោយ​ការ​ទទួលខុសត្រូវ ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ បាន​យ៉ាង​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ