ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរធិ​បតី​ឯកភាព​ឱ្យមានការ​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ​(​ម​១)

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ សម្តេច​បវរ​ធិ​បតី​ហ៊ុន ​ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​គូសបញ្ជាក់​ដោយឯកភាព​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំជា​ក្បាលម៉ាស៊ីន​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​តែ​ម្តង​។ ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​បន្ទាប់​ពី​ទទួល​បាន​វីដេ​អូ​បែកធ្លាយ​ចេញពី​ពន្ធនាគារមាន​ពិធីជប់លៀង ​ហើយ​មានការ​ចាក់​បាស់​ច្រៀង​រាំ​យ៉ាង​សប្បាយ​របស់​ទណ្ឌិត​មួយ​ក្រុម​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​។ សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​នៅ​ក្នុង«​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍៣០​ឆ្នាំ…

រាជធានី​ភ្នំពេញ​ ៖​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ សម្តេច​បវរ​ធិ​បតី​ហ៊ុន ​ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​គូសបញ្ជាក់​ដោយឯកភាព​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំជា​ក្បាលម៉ាស៊ីន​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​តែ​ម្តង​។

ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​បន្ទាប់​ពី​ទទួល​បាន​វីដេ​អូ​បែកធ្លាយ​ចេញពី​ពន្ធនាគារមាន​ពិធីជប់លៀង ​ហើយ​មានការ​ចាក់​បាស់​ច្រៀង​រាំ​យ៉ាង​សប្បាយ​របស់​ទណ្ឌិត​មួយ​ក្រុម​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​នៅ​ក្នុង«​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០» នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤​ យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ឃើញ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជប់លៀង​ពេញ​ក្នុង​គុក ។ រឿង​នេះ ​ខ្ញុំ​បាន​ជជែក​ជាមួយ​ឯកឧត្តម ​ស សុខា ពី​ម្សិលម្ង៉ៃ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​មើល​ពិនិត្យ​ករណី​នឹង​ឡើង​វិញ ដោយ​ត្រូវ​ឆែក ស្រាវជ្រាវ មើល​រឿង ហ្នឹង​វា​យ៉ាងម៉េច​«…»​។


​សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា ​«​ត្រូវធ្វើ​យ៉ាងណា ក្នុង​នោះ ​ត្រូវ​ធ្វើការ​កែទម្រង់​ពន្ធ​នាគារ​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស ។ ហើយ​ម្សិលមិញ ​ឯកឧត្តម​ ស សុខា ​បាន​រាយការណ៍​មក ហើយ​ខ្ញុំ​បាន​ឯកភាព​ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​តែ​ម្តង​ ដើម្បី​ពង្រឹង​ស្ថាប័ន​នេះ​»​។

​សម្តេច​បវរធីប​តី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ​ការ​ធ្វើការ​ផ្លាស់​ប្តូរ​នេះ ​ត្រូវ​ត្រៀម​អ្នក​ជំនួស​ ​និង​ធ្វើ​យ៉ាងណា​ត្រៀម​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ ។ ​ព្រោះ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ ត្រូវ​តែ​ធ្វើ ដូច្នេះ​រឿង​សន្តិសុខ​ជាតិ​ទាំង​ខាង​ក្រសួងមហាផ្ទៃ​ទាំង​ក្រសួងការពារជាតិ បាន​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​បំពេញភារកិច្ច​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ