ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជាឱ្យកង​កម្លាំង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំផ្លាញ​ធនធានធម្មជាតិ បទល្មើស​គ្រឿ.ង.ញៀ.ន និង​បទ​​ល្មើ​សឆក​បោក​តាម​អន​ឡាញ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ឱ្យកងទ័ព និង​កងកម្លាំង​ទាំងអស់​យកចិត្ត​ទុ​ដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​បំផ្លាញ ធនធាន ធម្មជាតិ បទល្មើស​គ្រឿងញៀន…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ឱ្យកងទ័ព និង​កងកម្លាំង​ទាំងអស់​យកចិត្ត​ទុ​ដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​បំផ្លាញ ធនធាន ធម្មជាតិ បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឆបោក​តាម​ល្បែង​អន​ឡាញ​ខុសច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

សម្តេច​​ប​​វ​រធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង ក្នុង​«ពិធី​អបអរសាទរ​ខួប​អនុ​ស្សាវរីយ៍៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០» ​ថា ​កង​យោធពលខេមរភូមិន្ទ ពិ​សេស ​កងទ័ពជើងគោក​ត្រៀម​លក្ខ​ខណៈ​ ដើម្បី​គាំទ្រ​ដល់​កងរាជអាវុធហត្ថ និង​នគរ​បាល​ជាតិ​ធ្វើការប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ធំ​ៗ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នៅ​ពេល​ខាង​មុខ​។

​សម្តេច​​​ប​​វ​រធិ​បតី​បាន​គូសបញ្ជាក់​បទល្មើស​ដែរ​ ដែល​ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មានបទ​ល្មើស​ធនធានធម្មជាតិ ការ​ជួយ​ដូរ​គ្រឿងញៀន​ឆ្លង​ដែរ​ន និង​បទល្មើស​ឆក​បោក​តាម​អន​ឡាញ​។
​សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​៖ «​កិច្ចការ​ការងារ​នេះ​ គឺជា​កិច្ចការ​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ហើយ​មន្ត្រី​អនុវត្ត​របស់​យើង ពិសេស​ កងកំលាំង​អនុវត្ត​ច្បាប់ កងកំលាំង​ន គ បាល​ជាតិ កងរាជអាវុធហត្ថ​បាន​កំ​ពេញ​ភារកិច្ច​បាន​ល្អ ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​នៃ​ការ​ប្រែ ប្រួល​បទល្មើស ដែល​ជា​ហានិភ័យ​សម្រាប់​សន្តិសុខ​ជាតិ និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​រប ស់​យើង​»​។

​ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​មហា​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ​នៅ​កម្ពុជា​គ្មាន​សង្គ្រាម​ទៀត​ទេ តែ​បដិវត្តន៍​អាច​ដុត​ប្រទេស​យើង​បាន​ដែល​ឈាន​ដល់​ការ​រៀប​ចាំ​បង្កើត​យុទ្ធនាការ ដែល​ចំណុ​ចនេះ​ព្រួយបារម្ភ​ចំពោះ​សន្តិសុខ​ក្នុង​ប្រទេស​។

សម្តេច​បវរធិ​បតី​បាន​លើក​ឡើង​សម្រាប់​បទល្មើស​បំផ្លាញ់​ធនធានធម្មជាតិ ការ​ទន្ទ្រាន យក​ធនធានធម្មជាតិ ការ​ទប់ស្កាត់​គ្រឿងញៀន និង​ទប់ស្កាត់​ការ​រៀបចំ​បង្កើត​យុទ្ធនាការ​ប្រយុទ្ធ និង​ការ​ឆបោក តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ពេល​ខាង​មុខ​ដែល​ទាមទារ​មានការ​ចូលរួម​ពី​កងកំលាំង និង​កង​ប្រដាប់​អាវុធ​ក្នុង​ការ​ចូលរួម​ជាមួយ​កងកំលាំង​នគ​បាល​យុត្តិធម៌ ដែល​មាន​កង​រាជ​អា​វុ ហត្ថ​កងកំលាំង​នគ​បាល​ជាតិ​។

សម្តេច​​បវរធិបតី​បាន​បន្ថែម​ថា​ ក្នុង​រយៈពេល​៦​ខែ​មកនេះ​ កងកំលាំងប្រដាប់អាវុធ និងកងទ័ពជើងគោក ​ក៏​បាន​ចូលរួម​ទប់ស្កាត់​នៅ​តំបន់​ដែល​មានការ​ទន្ទ្រាន​កាប់​ព្រៃឈើ​ផង​ដែរ​។ ដើម្បី​ឲ្យ​ទប់​ស្កាត់​បទល្មើស​នេះ​ ត្រូវ​មានកំ​លាំង​ជាប់​ជា​និច្ច ដែល​ពេលកន្លង​មកនេះ ​បាន​ដាក់ចេញ​កងកំលាំង​កង​យោធពល​ខេ​ម​ភូមិន្ទ​នៅ​ភូម​ភាគី​ទី​១ ទី​៤ និង​ទី​៥​ បាន​ចូល​ទៅ​កាន់ទីតាំង ដែល​ជនល្មើស​ប្រព្រឹត្តិ​។

នៅ​ចំពោះ​កងកំលាំងប្រដាប់អាវុធ​សម្តេច​បរ​វ​ធិ​បតី​បាន​អះអាង​ទៀត​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​និង​គ្រោះ​ហានិភ័យ​ដល់​ប្រទេស​ជាតិ​មិនមែន​តែ​ជាមួយ​សង្គ្រាម​នោះ​ទេ ហើយ​ក៏​មិនមែន តែ​ការ​បំផ្លិចបំផ្លាញ់​សន្តិភាព អសន្តិសុខនោះ​ទេ ប៉ុន្តែ​ការ​បំផ្លាញ​ប្រទេស​កម្ពុជា តាម​រយៈ​កា​បំ​ផ្លា ញ​ធនធាន​ជាតិ ឧក្រិដ្ឋកម្ម​ការ​ឆ្លងកាត់​ព្រំដែន ពិសេស​គ្រឿងញៀន​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា​ កន្លង​មកនេះ​ យើង​គ្មាន​ការ​ពង្រាយ​កងកំលាំងប្រដាប់អាវុធ​ជា​ផ្លូវការ​ដើម្បី​ទប់ស្កាត់​បទល្មើស​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​ត្រៀមកំលាំង​ដើម្បី​រៀបចំ​ផែនការ​បទល្មើស​ទាំងនេះ​។

សម្តេច​បវរធិ​បតី​ហ៊ុន​ ម៉ា​ណែ​ត​ បាន​គូសបញ្ជាក់​ថា​ «​បើ​យើង​ចាប់​បាន​បទល្មើស គ្រឿងញៀន តាម​ទន្លេ ព្រោះ​កន្លែង​ខ្លះ មាន​រាប់រយ​គីឡូម៉ែត្រ ឆ្លង​តាម​ព្រំដែន ដែ​កំលាំង​ប៉ូ​លិស ​កងកំលាំង រាជ​អាវុធហត្ថ​មាន​តិច កងកំលាំង​កងទ័ព​មាន ប៉ុន្តែ​គ្មាន​បទបញ្ជា​ក្នុង​ការ​ជួយ​។

អី​ញ្ចឹ​ង​កិច្ច​ការងារ​នេះ ​យើង​មាន​រួច​ហើយ​ដូច្នេះ​ការ​ជួយ​ទប់ស្កាត់​បទល្មើស​ទាំងនោះ​មិន ខុស​ច្បាប់​នោះ​ទេ ក្នុងការ​ប្រើ​កងទ័ព​ប​ង្គ្រា​ប​បទល្មើស​តាម​ព្រំដែន និង​បទល្មើស​ឆបោក​តាម អន​ឡាញ​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ