ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ៖ ​ផ្លា​ក​លេខ​«​ខម​»ក៏​មិន​អាច​ជួយ​បាន​ដែរ ហើយ​អាច​ប្រើ​បានត្រឹម​នាយ​ទា​ហាន​​ជាន់ខ្ពស់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​​បរ​វ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ចេញបទបញ្ជា​ថា​ មាន​តែ​ទា​ហាន​ជាន់ខ្ពស់​តែ​ប៉ុណ្ណោះ​ ដែល​អាច​ប្រើប្រាស់​ផ្លា​ក​លេខរថ​យន្ត​ខេមរភូមិន្ទ (​ខម​)​បាន…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​​បរ​វ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ចេញបទបញ្ជា​ថា​ មាន​តែ​ទា​ហាន​ជាន់ខ្ពស់​តែ​ប៉ុណ្ណោះ​ ដែល​អាច​ប្រើប្រាស់​ផ្លា​ក​លេខរថ​យន្ត​ខេមរភូមិន្ទ (​ខម​)​បាន ចំពោះ​អ្នក​ផ្សេង​ប្រើ​ផ្លា​ក​លេខ​ធម្មតា​បាន​ហើយ ។

សម្តេច​បវរធិ​បតី​បាន​គូសបញ្ជាក់​នៅ​ក្នុង​«ពិធី​អបអរសាទ រ​ខួប​អនុស្សាវរីយ៍៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០» ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤​ យ៉ាង​ដូច្នេះ​ថា​៖ «​ចាប់ពី​ពេលនេះ​តទៅ​ហើយ​ប្រើ​ឲ្យ​ចំ​គោលដៅ​មាន​តែ​នាយទាហានជាន់ខ្ពស់​មាន​សិទ្ធិ​ប្រើ​ផ្លា​ក​លេខ​«​ខម​» អីញ្ចឹ​ង​អ្នក​ផ្សេង​ជិះ​រថយន្ត​ពាក់​ផ្លា​ក​លេខ​សខ្មៅ​ទៅ​គ្មាន​អ្នក​ណា​ធ្វើឃាត​ទេ​»​។

សម្តេច​បវរធិ​បតី​បាន​បន្ត​ថា​៖ «​ទោះបីជា​ឡាន​បាន​ពាក់​ផ្លា​ក ​«​ខម​» ​យ៉ាងណា​ក្តី នៅ​ពេល​មាន​ហានិ​ភ័យ​ក៏​ផ្លា​ក​លេខ​«​ខម​»​នេះ​ មិន​អាច​ជួយ​បាន​ដែរ​។​ ហើយ​ការ​ប្រើ​ផ្លា​ក​លេខ​ «​ខម​»​ច្រើន បាន​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ព្រោះថា ​អ្នក​បើក​មិន​ពិតប្រាកដ​អាច​បើក​សាហាវ​ជាម្ចាស់រថ​យន្ត​ទៀត​។ ដល់​ពេល​អ្នក​បើ​ប្រាកដ​ទៅ​បើកឡាន​នោះ​ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដែល ចំណុច​នេះជា​បញ្ហា​»​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​បវរ​ធិ​បតី​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​គ្រប់គ្រង​ចំពោះ​ការ​ពាក់​ផ្លា​ក​លេខ​«​ខម​»​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើការ​គ្រប់គ្រង​អាវុធ​ត្រូវ​ពង្រឹង​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹម ត្រូវ​ផង​ដែរ​។ ឃ្លាំង​អាវុធ​គ្រាប់​សន្តិសុខ​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ ដែល​ចំណុច​នេះ​គឺជា​កិច្ចការ​សំខាន់ ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ បន្ទាប់​ពី​ពេលកន្លង​មក នេះ​មាន​ការ​ករណី​មួយ​ចំនួន​បាន​កើតឡើង​ដោយ​មាន​រថយន្ត​ពាក់​ផ្លា​ក​លេខ​«​ខម​»​បើកបរ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ប៉ះ​អ្នក​ដទៃ​រួច​គេចខ្លួន​បាត់ ឬ​ក៏​មាន​អ្នក​ជួយ​ការពារ​ ដែល​ចំណុច​នេះ ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ