ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ភ្ជួរស្រែ​ មេឃ​ភ្លៀង​រត់​ជ្រក​ក្រោម​ដើមឈើ​បែរជា​​រន្ទះ​មិនប្រណីជីវិត

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​បាន​ស្លាប់ រីឯ​ម្នាក់​ទៀត​រង​របួស ដោយសារ​រន្ទះបាញ់​ពេល​កំពុង​ជ្រក​ក្រោម​ដើមឈើ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី ១៤ តុលា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុង​​​ភូមិ​គោក​អំពិល…

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​បាន​ស្លាប់ រីឯ​ម្នាក់​ទៀត​រង​របួស ដោយសារ​រន្ទះបាញ់​ពេល​កំពុង​ជ្រក​ក្រោម​ដើមឈើ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី ១៤ តុលា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុង​​​ភូមិ​គោក​អំពិល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ តែ​អ្នក​របួស​បានដឹង​ខ្លួន​វិញ​ហើយ ​។

លោក សំ វី​រៈ អធិការ​ស្រុក​បាណ​ន់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ឈឿ​ត ថាវ ភេទប្រុស ​អាយុ​១៩​ឆ្នាំ (​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ ពៅ ស៊ី​មិន ភេទប្រុស ​អាយុ​២២​ឆ្នាំ (​របួស​) ពួក​គេ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​ទៅ​ភ្ជួរស្រែ​ ។ ប៉ុន្តែ​នៅ​ពេល​មេឃ​រលឹម ជន​រង​គ្រោះ​ក៏​នាំ​គ្នា​សម្រាក ហើយ​ជ្រក​ក្រោម​ដើមឈើ​លើ​ភ្លឺស្រែ​នៅ​ក្បែរនោះ ស្រាប់តែ​មាន​ផ្គរ​រន្ទះបាញ់ ក៏​ត្រូវ​ជន​រង​គ្រោះ​ទាំង​០២​នាក់ ធ្វើ​ឲ្យ​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ រីឯ​ម្នាក់​ទៀត​រង​របួស តែ​ពេល​នេះ​អ្នក​របួស​បានដឹង​ខ្លួន​វិញ​ហើយ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់ បាន​សម្រាក​ពី​ភ្ជួរស្រែ​នៅ​ពេល​ឃើញ​មេឃ​ង​ងិ​តរក​ភ្លៀង​ ។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​នាំ​គ្នា​មក​ផ្ទះ​ទេ គឺ​នាំ​គ្នា​ទៅ​គ្រម​ក្រោម​ដើមឈើ​នៅ​ក្បែរ​នោះ​សិន​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ពួក​គេរ​ត់ទៅ​ជ​ក្រ​ភ្លៀង​ក្រោម​ដើមឈើ ហើយ​រំពេច​នោះ​ក៏​ត្រូវ​រន្ទះបាញ់​ពួក​គេ​ទាំង​០២​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​។

សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ ដើម្បី​ពិនិត្យ​ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​អ​កុស​ល្យ​នេះ​។ សមត្ថកិច្ច​និយាយ​ថា ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​នៅ​ក្រោម​ដើមឈើ រីឯ​ម្នាក់​ទៀត​របួស​សន្លប់​មួយ​ដង្ហើមចង្រិត​។ យ៉ាងណា ក្រោយ​ពី​និត្យ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ