ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ក់សាំងរួច ម្ចាស់​កាច់សោដេរបញ្ឆេះ ស្រាប់​តែម៉ូតូ​ឆ្លងចរន្តឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ូតូហុងដាអ៊ែប្លែតមួយគ្រឿង ខណៈម្ចាស់ជិះចូលចាក់សាំង ស្រាប់តែ​ឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ ​កាលពី​វេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ ៖ ម៉ូតូហុងដាអ៊ែប្លែតមួយគ្រឿង ខណៈម្ចាស់ជិះចូលចាក់សាំង ស្រាប់តែ​ឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ ​កាលពី​វេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ចំណុចស្ថានីយប្រេងឥន្ធនៈ​ភីធីធី ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក​អ៊ែប្លែត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HJ-0005 មួយគ្រឿង ចូលទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈខាងលើ លុះពេលចាក់សាំងហើយម្ចាស់​ម៉ូតូក៏កាច់សោដេរបញ្ឆេះ ក៍ស្រាប់តែម៉ូតូឆ្លងចរន្តឆេះជាអណ្តាតភ្លើងសន្ធោសន្ធៅតែម្ដង ។

តាមប្រភពដដែលបានបន្ត​ថា ភ្លាមៗនោះដែរ បុគ្គលិកនៅទីនោះបានទាញបំពង់ពន្លត់អគ្គិ​ភ័យ​មកអន្តរាគមន៍បាញ់ពន្លត់អស់ជាច្រើន​បំពង់ដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍​បានក៏សម្រេចហៅរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថក្រុងភ្នំពេញដែលនៅក្បែរនោះចេញអន្តរាគមន៍ចំនួនពីររថយន្ត ហើយធ្វើការបាញ់ទឹកអស់មួយរថយន្តទៅធ្វើឲ្យម៉ូតូដែលកំពុងឆាបឆេះរលត់ទៅវិញជាស្ថាពរផងដែរ ។

ក្នុងហេតុការណ៍ខាងលើ​នេះដែរគឺមិនបង្កការរាលដាលទៅដល់ទ្រព្យសម្បត្តិអ្វីផ្សេងៗនៅក្នុងស្ថានីយប្រេងឥន្ធនៈទេ គឺគ្រាន់តែខូចខាតម៉ូតូប្រហែលអស់៥០ភាគរយតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ ម៉ូតូដែលរងការខូចខាតត្រូវបានម្ចាស់ដឹកតាមកង់បីយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ