ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២១ ក៏ដូចជា អ្នករស់នៅក្នុងភូមិសិត្បូរទាំងមូល សម្តែងការព្រួយបារម្ភពីសន្តិសុខសុវត្ថិភាព ដោយសារមួយរយ:នេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ កើតមានក្រុមចោរសាំមូរៃតែងតែធ្វើសកម្មភាពស្ទាក់កា.ប់ប្ល.ន់យកម៉ូតូពីពលរដ្ឋជាបន្តបន្ទាប់ ។
ជាក់ស្តែងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យខែតុលា ឆ្នាំ២០២៤ មានក្រុមចោរដាវសាំមូរៃ បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាកឌុបគ្នា២នាក់ ធ្វើសកម្មភាពកា.ប់ប្ល.ន់យកម៉ូតូឌ្រីមសង់១គ្រឿងពីជនរងគ្រោះម្នាក់ ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវកៅស៊ូ លេខ២១ ត្រង់ចំណុចភូមិសិត្បូរ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលអោយរងរបួសធ្ងន់ រួចក្រុមចោរយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះមានឈ្មោះ ជ្រិន សុះ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិលេខ៣ ឃីប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិសិត្បូរ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកម៉ូតូជនរងគ្រោះ ដែលក្រុមចោរកា.ប់ប្ល.ន់យកទៅម៉ាក ហិងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1.TF.3193 ។
ជនរងគ្រោះចោរកា.ប់នឹងដាវសាំមូរៃដា.ច់កដៃ ទាំងសងខាង និងកណ្តាលខ្នង៣ដាវ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ហើយសាច់ញាតិក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលរដ្ឋបាលប៉ុស្តិ៍សិត្បូររួចរាល់ដែរ ៕
ចែករំលែកព័តមាននេះ