ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងទូរស័ព្ទជិះម៉ូតូបញ្រ្ចាស់ទិសដៅចរាចរណ៍បុ.កជាមួយរថយន្ត បណ្ដាលឲ្យបាត់បង់ជីវិត

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍​សសៀរ​ក្បែរ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​បំណង​ឆ្លងផ្លូវ ហើយ​ជា​អកុសល​ក៏​បាន​ជ្រុល​បុ​.​ក​ជាមួយ​រថយន្ត​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឱ្យ​ខ្ទាត​ផ្លោង​បោក​ក្បាល​ផ្ទប់​កញ្ចក់​រថយន្ត រួច​ធ្លាក់​បោក​ផ្ទប់​ថ្នល់​១​តង់​ទៀត ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍​សសៀរ​ក្បែរ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​បំណង​ឆ្លងផ្លូវ ហើយ​ជា​អកុសល​ក៏​បាន​ជ្រុល​បុ​.​ក​ជាមួយ​រថយន្ត​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឱ្យ​ខ្ទាត​ផ្លោង​បោក​ក្បាល​ផ្ទប់​កញ្ចក់​រថយន្ត រួច​ធ្លាក់​បោក​ផ្ទប់​ថ្នល់​១​តង់​ទៀត ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ។

ខណៈនោះ​រថយន្ត​ខាងលើ​ពុំ​បាន​បើក​រត់​នោះ​ទេ គឺ​បាន​ឈប់​ស្ងៀម​នៅ​នឹង​កន្លែង ប៉ុន្តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ហាង​នុំប៉័ង​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ កុង ស៊ុន អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ នៅ​ក្នុង​ផ្សារ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មានស្រុក​កំណើត​នៅ​ភូមិ​អំពិលផ្អែម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ និង​ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ភូមិ​ព្រៃ​កី «​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ម្នាក់​ដែល​ជា​អ្នក​ឃើញ​ហេតុ​ការ​ណ៌​ខាងលើ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1M-9818 ។ ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង ដោយ​បើកបរ​សសៀរ​ក្បែរ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​ដៅ​ចរាចរ ក្នុង​គន្លង​ផ្លូវ​អាទិ៍ភាព​របស់​រថយន្ត​ដើម្បី​ឆ្លងផ្លូវ ។ បុរស​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BJ-0248 ។ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ផ្លោង​បោក​ក្បាល​ផ្ទប់​កញ្ចក់​មុខ​រថយន្ត រួច​ធ្លាក់​បោ​.​ក​ផ្ទប់​ថ្នល់​១​តង់​ទៀត ហើយ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា រថយន្ត​បាន​រង​ការ​ខូចខាត​ក្រពឹត​ថ្ពាល់​បន្តិច និង​បែក​កញ្ចក់​ព្រមទាំង​ដាច់​ធ្លាក់​កាង​មុខ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ដោយឡែក​ម៉ូតូ​ក៏​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ដែរ ហើយ​ក្រោយ​ពេល​កើតហេតុ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​សម្រួល​ចារ​ចរ ។ បន្ទាប់​មក​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ព្រមទាំង​ប្រគល់​ស​.​ព​ឲ្យ​ក្រុម​គ្រួ​សារបាន​នាំ​យកស​.​ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ