ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុយ អេ​ណា បង្ហាញ​ចំនួន​ថវិកា​សរុប​ដែល​ទទួល​បាន​ពី​ព្រឹ​ត្ត​ការ​ដើរ​ដោយ​ថ្មើរជើង​ពី​ភ្នំពេញ​ទៅ​សៀមរាប

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បេក្ខភាព​បវរកញ្ញា​នាង កុយ អេ​ណា បាន​បង្ហាញ​តួលេខ​សរុប​ចំនួន​ថវិកា​ដែល​នាង​ទទួល​បាន​ពី​សប្បុរសជន​នានា​ពី​ព្រឹ​ត្ត​ការណ៍​ដើរ​ថ្មើរជើង​របស់​នាង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប ដែល​ទើបតែ​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ។ កុយ អេ​ណា…

រាជធានី​ភ្នំពេញ ៖ បេក្ខភាព​បវរកញ្ញា​នាង កុយ អេ​ណា បាន​បង្ហាញ​តួលេខ​សរុប​ចំនួន​ថវិកា​ដែល​នាង​ទទួល​បាន​ពី​សប្បុរសជន​នានា​ពី​ព្រឹ​ត្ត​ការណ៍​ដើរ​ថ្មើរជើង​របស់​នាង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប ដែល​ទើបតែ​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ។

កុយ អេ​ណា បាន​បញ្ជាក់​ថា ចំនួន​ថវិកា​ដែល​នាង​ទទួល​បាន​ពី​សប្បុរស​នៃ​ព្រឹ​ត្ត​ការ​ខាងលើ​នេះ មាន​ចំនួន​ជាង​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​ថវិកា​ទាំង​អស់នេះ នាង​នឹង​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​ជន​ពិការ​នៅ​កម្ពុជា ។
កុយ អេ​ណា បាន​លើក​ឡើង​ថា ការ​ដែល​នាង​បង្កើត​នូវ​ព្រឹ​ត្ត​ការ​មួយ​នេះ គឺជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​នាង ហើយ​នាង​ក៏​មិន​នឹក​ស្មាន​ដល់​សម្រាប់​ការ​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន ជា​ពិសេស សប្បុរសជន​នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ។

នាង​ថា សម្រាប់​ទឹកប្រាក់​ដែល​នាង​ទទួល​បាន​ពី​សប្បុរសជន​នានា​នោះ មាន​ចំនួន​សរុប​១២៤.៦១៦​ដុល្លារ ដែល​ថវិកា​នេះ គឺ​មាន​ចំនួន​ច្រើន និង​លើស​ពី​ការ​រំពឹង​ទុក​របស់​នាង ។

យ៉ាងណា សម្រាប់​ថវិកា​ដ៏​ច្រើន​នេះ នាង​ពិតជា​អរគុណ​ទៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​មក​កាន់​មូលនិធិ​របស់​នាង ។

កុយ អេ​ណា បញ្ជាក់​ថា នាង​មិន​នឹក​ស្រមៃ​ថា មាន​បងប្អូន​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​បាន​ចូលរួម​ជា​ថវិកា​ដែរ ហើយ​នេះ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​នាង និង​ក្រុមការងារ​នឹង​ចុះ​ទៅ​ទស្សនកិច្ច និង​ប្រគល់​មូលនិធិ​ដែល​ទទួល​បាន​នេះ​ទៅ​ជន​ពិការ​ភាព​ដែល​ពួក​គាត់​កំពុង​ស្នាក់​នៅ​មណ្ឌល​ផ្ទាល់ ហើយ​នាង​នឹង​ធ្វើ​បច្ចុប្បន្ន​សម្រាប់​ទីតាំង​ដែល​បាន​ចុះ​នោះ ។

នាង​អះអាង​ថា អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ​នាង​ក៏​បានឃើញ​មាន​ជន​ពិកា​ខ្លះ​គាត់​មាន​ភាព​រីករាយ និង​បាន​មក​អង្គុយ​រង​ចាំ​នាង បើ​ទោះបីជា​ពេល​ខ្លះ​ត្រូវ​ភ្លៀង​ក៏​ដោយ ហើយ​សកម្មភាព​មួយ​នេះ​គឺ​ពិតជា​ធ្វើ​អោយ​នាង​រំជួលចិត្ត​យ៉ាង​ខ្លាំង ។

នាង​បន្ត​ថា ក្នុង​ស្មារតី​បញ្ចប់​ការ​រើសអើង​ជន​ពិកា​នាង​ចង់​បញ្ជាក់​ថា ជន​ពិការ​ក៏​មាន​បេះដូង ពួក​គាត់​ក៏​ចង់បាន​ភាព​កក់ក្តៅ និង​ការ​យកចិត្តទុកដាក់​ពី​បងប្អូន​ដែរ ដូច្នេះ​ហើយ​ទើប​រូប​នាង​សម្រេច​ធ្វើ​ជា​មូលនិធិ​ដើរ​ដោយ​ថ្មើរជើង​ពី​ភ្នំពេញ​ទៅ​សៀមរាប ។

នាង​បន្ថែម​ថា គោលបំណង​ដែល​នាង​ធ្វើ​រឿង​ខាងលើ​នេះ​ឡើង ដោយ​ទី​មួយ​នាង​ចង់​បំពេញ​បំណង​ខ្លួនឯង​នៅ​ក្នុង​ការ​ដើរ​ដោយ​ថ្មើរជើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប និង​ទី​ពីរ​គឺ​នាង​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​បងស្រី​ម្នាក់​ដែល​ជា​ជន​ពិការ ហើយ​គាត់​ជា​អ្នក​ម៉ាស្សា​សម្រាប់​រូប​នាង​តែ​ម្តង ហើយ​ជា​មនុស្ស​ដែល​ជម្រុញ​ឲ្យ​នាង​បង្កើត​ព្រឹ​ត្ត​ការ​នេះ​ឡើង ៕