រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បន្ទាប់ពីរាំលេងសប្បាយក្នុងក្លិប ពេលចេញមកវិញដើរតាមផ្លូវត្រូវជនសង្ស័យម្នាក់ក្នុងចំណោម ៣នាក់ វាយឲ្យសន្លប់ ហើយនាំយកទៅរំលោភនៅក្នុងវត្តវង្កតបូរី កាលពីវេលាម៉ោង ២ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះឈ្មោះ ហ.វ.ល អាយុ ២៦ឆ្នាំ ស្នាក់នៅខាងក្រោយផ្សារដីហ៊ុយ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង ១០យប់ នាងបានទៅរាំលេងនៅក្នុងក្លិបអេឡិចត្រូ ដែលនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី លុះដល់ម៉ោង ១យប់រំលងអាធ្រាត្រ នាងក៏ចេញពីក្លិបត្រលប់ទៅផ្ទះវិញដោយដើរតាមមហាវិថីសហព័ន្ធរុស្ស៊ី។
នារីរងគ្រោះបន្តថា ខណៈដែលដើរដល់មុខរោងចក្រកាត់ដេរ គង់ ហុង ស្រាប់តែមានជនសង្ស័យ ៣នាក់ ជិះម៉ូតូវីវ៉ា ១គ្រឿង មកបបួលនាងទៅគេងជាមួយពួកគេ ដោយឲ្យលុយចំនួន ១០ដុល្លារ នារីរងគ្រោះក៏យល់ព្រម តែដល់ជនសង្ស័យទាំងនោះ និយាយថា នាំនាងទៅវត្ត នាងក៏បានបដិសេធវិញ ទើបជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ វាយនាងឲ្យសន្លប់ ហើយនាំនាងយកទៅរំលោភនៅក្នុងវត្តវង្កតបូរី រហូតបានសម្រេច។
ក្រោយពីនារីរងគ្រោះដឹងខ្លួនឡើងវិញ ជនសង្ស័យបានរត់គេចខ្លួនបាត់ នារីរងគ្រោះបានទូរស័ព្ទចូលវិទ្យុ ABC ដើម្បីផ្តល់ដំណឹងដល់សមត្ថកិច្ច៕
ចែករំលែកព័តមាននេះ