ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​០៣​នាក់ ជិះ​ម៉ូតូ​គេច​កន្លែង​ត្រួតពិនិត្យ រួច​បើក​ទៅ​បុក​មន្ត្រី​នគរបាល​ម្នាក់ រង​របួសធ្ងន់

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ចុះ​អនុវត្ត​ច្បាប់ ត្រូវ​បាន​ជនសង្ស័យ​០៣​នាក់ ជិះ​ម៉ូតូ​គេច រួច​បើក​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​របួសធ្ងន់ នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤នៅ​ចំណុច​លើ​ដង ផ្លូវ​លេខ​២៤៥…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ចុះ​អនុវត្ត​ច្បាប់ ត្រូវ​បាន​ជនសង្ស័យ​០៣​នាក់ ជិះ​ម៉ូតូ​គេច រួច​បើក​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​របួសធ្ងន់ នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤
នៅ​ចំណុច​លើ​ដង ផ្លូវ​លេខ​២៤៥ ក្រុម​ទី​៥៣ ភូមិ​៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​, បទ​បើកបរ​បញ្ច្រាស់ទិស​បណ្ដាល​ឲ្យ​អ្នក​ដទៃ​រង​របួស និង​បទ​ហិ​.​ង្សា​ដោយ​ចេតនា ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន​៖
១-​ឈ្មោះ ញ៉េ​ប គី​ម​ហួច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នក​ដឹក​ជញ្ជូន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​ឌឿងហែម សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ ជឿន សុភ​ក្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នក​ដឹក​ជញ្ជូន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ សួង តាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​. ន​ជាតិខ្មែរ មុខរបរ ជាង​ដាំ​ត្បូង ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះជា​មន្ត្រី​នគរបាល មានឈ្មោះ លឹ​ម សេរី​សោ​ភាព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មន្ត្រី​ផ្នែក​នគរបាល​យុត្តិធម៌ ស្នាក់​នៅផ្ទះ​លេខ​២១៦ ផ្លូវ​បេតុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ពេញ ។ ជន​រង​គ្រោះ​រង​របួស​ខ្ទាំ​ភ្លៅ​ខាងស្ដាំ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​) ។

វត្ថុ​តាង​ចាប់​យក​មាន ៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda C125 ស៊េរី​2019 ពាក់​ផ្លា​ក​លេខ កំពង់ចាម 1V-1442 (​របស់​ឈ្មោះ ញ៉េ​ប គី​ម​ហួច ) ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ