ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់មុខតំណែងលោក កន សុខកាយ អភិបាលស្រុកល្វាឯម ក្រោយបែកធ្លាយសូកប៉ាន់លុយ៣០ម៉ឺនដុល្លារ ដើម្បីបានតំណែង

5 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បានសម្រេច​បញ្ចប់​តំណែង លោក កន សុខកាយ ពី​អភិបាលស្រុក​ល្វាឯម…

​រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បានសម្រេច​បញ្ចប់​តំណែង លោក កន សុខកាយ ពី​អភិបាលស្រុក​ល្វាឯម ខេត្តកណ្តាល ​ដោយ​មូលហេតុសាមីខ្លួន​បាន​ប្រព្រឹ​ត្ត​កំហុស​ ក្រមសីលធម៌ និង​វិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​ម ន្ត្រី​រាជការ​ស៊ី​វិល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។​

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​បញ្ចប់​មុខ​តំណែង ​មន្ត្រីរាជការ​របស់​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤​ បាន​សម្រេច​បញ្ចប់​មុខ​តំណែង លោក កន សុខកាយ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល​នៃ​គណៈ​អភិ​បា​លា ស្រុក​ល្វាឯម នៃ​ខេត្តកណ្តាល ដោយសារ​សាមីខ្លួន​បាន​ប្រព្រឹ​ត្ត​កំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ី​វិល​នៃព្រះរាជាណាចក្រ​កម្ពុជា ។​​

សូម​ជម្រាប​ថា ​ការ​បញ្ចប់​មុខ​តំណែង​នេះ​ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​បាន​ទ​ម្លា​យរឿង លោក លី សា​ម៉េ​ត​ជា​អ្នក​រត់ការ​ក្នុង​ការ​យកឈ្មោះ​សម្តេច​ជា​ផ្នូរ​នឹងយក​ប្រាក់ ​ដើម្បី​បាន​តួនាទី​នេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ