ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តា​អាចារ្យ​ជិះ​ម៉ូតូ​ទៅ​ទិញ​កាហ្វេ​អត់​ដក​សោ លោក​ចោរ​ឡើង​ភ្លែត​ប្រុង​ជិះ​គេចខ្លួន តែ​លោក​តា​ឃើញ​ទាន់​ស្រែក​ផ្អើល

4 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ លោកតា​អាចារ្យ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ទិញ​កាហ្វេ​នៅ​មុខ​វត្ត ហើយ​ពេល​ទៅ​ដល់​ភ្លេច​ដក​សោ​ចេញ ស្រាប់តែ​លោក​ចោរ​ម្នាក់​ឃើញ​ឱកាសល្អ បាន​ឡើង​ភ្លែត​ប្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ។ ប៉ុន្តែ​លោកតា​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​មក​ឡោម​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ រួច​ស្វាគមន៍​ដោយ​កណ្ដាប់ដៃ​និង​រន្ទះ​ជើង…

​រាជធានីភ្នំពេញ ​៖ លោកតា​អាចារ្យ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ទិញ​កាហ្វេ​នៅ​មុខ​វត្ត ហើយ​ពេល​ទៅ​ដល់​ភ្លេច​ដក​សោ​ចេញ ស្រាប់តែ​លោក​ចោរ​ម្នាក់​ឃើញ​ឱកាសល្អ បាន​ឡើង​ភ្លែត​ប្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ។ ប៉ុន្តែ​លោកតា​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​មក​ឡោម​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ រួច​ស្វាគមន៍​ដោយ​កណ្ដាប់ដៃ​និង​រន្ទះ​ជើង ធ្វើ​ឲ្យ​ចោរ​រូប​នោះ​ទ្រម​ខ្លួន ទើប​ប្រគល់​ជូន​នគរបាល ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ នៅ​មុខ​វត្ត​កំពែង ស្ថិត​នៅ​ក្នុងភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ភ្លាម​ៗ​នោះ​ឈ្មោះ​សួរ​មិន​ប្រាប់​ឡើយ ហើយ​គិតតែ​ពី​ស្រែក​ឡូឡា ពុំ​ដឹង​ថា​ស្រែក​ពី​អ្វីខ្លះ​នោះ​ទេ ។​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ។

អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​លោកតា​ម្នាក់​ដែល​ជា​អាចារ្យវត្ត​កំពែង​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH-5095 ចេញពី​ក្នុង​វត្ត​ខាងលើ​ទៅ​ទិញ​កាហ្វេ​នៅ​មុខ​វត្ត ។ លុះ​ពេល​ទៅ​ដល់​កន្លែង​លក់​កាហ្វេ លោកតា​បាន​ចត​ម៉ូតូ​នៅ​ក្បែរ​ខ្លួន​គាត់​ដែរ ប៉ុន្តែ​ភ្លេច​ដក​សោរ​ចេញពី​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នោះ​ទៅ​ដល់ ឃើញ​ឱកាសល្អ ក៏​ឡើង​អង្គុយ​លើ​ម៉ូតូ​ប្រុង​ជិះ​គេចខ្លួន ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ត្រូវ​បាន​លោកតា​អាចារ្យ​ក្រឡេក​ឃើញ​ទាន់ ក៏​បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​រស់នៅ​ផ្ទះ​ជិត​នោះ ព្រមទាំង​អ្នក​កំពុង​ផឹក​កាហ្វេ បាន​នាំ​គ្នា​ចេញ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន ។ បន្ទាប់​មក​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង​វាយ​ទាត់​ធាក់​លោក​ចោរ​រហូត​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស និង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ