ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន​របាល​ខេត្តស្វាយរៀង ឃាត់ខ្លួន​ក្មេង​ទំនើង​០៣​នាក់ វាយ​គ្នា​តាម​ដងផ្លូវ​ជាតិ​លេខ​១

20 ម៉ោង មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច កំពុង​ល្បាត​ចល័ត​តាម​គោលដៅ កាលពី​វេលា​ម៉ោង ២០​និង​១៥​នាទី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ ស្រាប់តែ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម វាយ​គ្នា​ទៅ​វិញ​ទៅ​មក…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច កំពុង​ល្បាត​ចល័ត​តាម​គោលដៅ កាលពី​វេលា​ម៉ោង ២០​និង​១៥​នាទី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ ស្រាប់តែ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម វាយ​គ្នា​ទៅ​វិញ​ទៅ​មក តាម​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ចំណុច​ខាង​មុខ​ច្រកចូល​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គី​ហ្គា​រី​ស៊​ស៍ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច បាន​អន្តរាគមន៍ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស​.​ប​.​រ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ហើយ​បក្ខពួក​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​ជំនាញ​ស្រុក​ស្វាយ​ទាប សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​កំពង់​រោ​ទិ៍ បាន​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​ជន​ដៃដល់ បង្ក​ហិ​.​ង្សា​ដោយ​ចេតនា​បាន​ចំនួន ០២​នាក់​បន្ថែម​ទៀត រួម​មាន ៖
១.​ឈ្មោះ ស​.​ក​.​ដ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
និង​២.​ឈ្មោះ ស​.​ដ​.​វ (​ជន​ដៃដល់​) ភេទ​ប្រុស អាយុ ២០​ឆ្នាំ ។

ជនសង្ស័យ​ទាំង​០២​នាក់​មាន​ទីលំនៅ​ភូមិ​ពោធិ​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍​។ ហើយ​សមត្ថកិច្ច បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន លើ​ជនសង្ស័យ​ទាំង ០៣​នាក់​ខាងលើ ជា​លទ្ធផល​ឃើញ​ថា វិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ