ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ស​ប្តា​ហ៍ សាលាដំបូង​រាជធានី​ខេត្ត ទទួល​ចាត់ការ​សំណុំរឿង​ក្មេង​ទំនើង ចំនួន​៤៧​ករណី

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង នៅ​តែ​បង្ក​ការ​អុកឡុក នៅ​តាម​មូលដ្ឋាន គួរ​អោយ​ព្រួយបារម្ភ​។ នៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ដល់​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង នៅ​តែ​បង្ក​ការ​អុកឡុក នៅ​តាម​មូលដ្ឋាន គួរ​អោយ​ព្រួយបារម្ភ​។ នៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ដល់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ករណី​ក្មេង​ទំនើង ចំនួន​៤៧​ករណី មាន​ជនសង្ស័យ ចំនួន ២៥៧​នាក់ ត្រូវ​បាន​តុលាការ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៩១​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទ “​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​” នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានអោយ​ដឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់ កូន​ៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ​វៀរចាក នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់ សង្គម​ជាតិ និង​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស ជាតិ សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព ទាំងឡាយ​ណា​ដែល​បង្ក​អន្តរាយ​ដល់​ខ្លួន​គ្រួសារ និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ