ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​វៀតណាម១៣​នាក់ អាវុធ​ខ្លី​២​ដើម ក្នុង​ទីតាំង​ខារ៉ាអូខេ បង្កប់​ប្រើប្រាស់​គ្រឿង​ញៀ​.​ន នៅ​ក្រុង​បា​វិត

19 ម៉ោង មុន

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បន្ត​បង្ក្រាប​ទីតាំង​ផ្ទះសំណាក់ ម៉ាស្សា ខារ៉ាអូខេ​យីហោ KTV OMG massage…

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បន្ត​បង្ក្រាប​ទីតាំង​ផ្ទះសំណាក់ ម៉ាស្សា ខារ៉ាអូខេ​យីហោ KTV OMG massage ដែល​លូច​លាក់​បង្កប់​ការ​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន ១៣​នាក់ ដកហូត​បាន​អាវុធ​ខ្លី ចំនួន​០២​ដើម រួម​នឹង​គ្រឿងញៀន​មួយ​ចំនួន​ នៅ​ក្រុង​បា​វិត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ KTV OMG massage ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់ បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤ ។

ប្រភព​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​ករណី​ខាងលើ​សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​១៣ នាក់ ភេទ​ប្រុស ហើយ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ដកហូត​បាន​សម្ភារ​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​រួម​មាន ៖
១.​សារធាតុ​ញៀន​សរុប​ទម្ងន់ ២៧៥.៩២ ក្រាម
២.​អាវុធ​ខ្លី ០២ ដើម បង់​០២ ស្មើ​១៥ គ្រាប់
៣.​ជញ្ជីង​ថ្លឹង​ថ្នាំ ០៣ គ្រឿង
៤.​ទូរ​សព្ទ​ដៃ ១៦ គ្រឿង
៥.​រថយន្ត ០៣ គ្រឿង
៦.​ម៉ូតូ​០៣ គ្រឿង
៧.​លិខិតឆ្លងដែន​០៤ ក្បាល
៨.​បារី​អេ​ឡិច​ត្រូ​និ​ច ២៦៧ ដើម
៩.​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​វៀតណាម​០៥ សន្លឹក​ព្រមទាំង ឧបករណ៍​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ