ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ក្បាល​គេ​មួយ​ពូថៅ​ហើយ​បើក​រថយន្ត​កិន​ម៉ូតូ​ខ្ទេច​និង​វាយ​ប៉ូលិស​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំងសមត្ថ​កិច្ច​នគរបាល​អធិការដ្ឋាន​នគរ​បាល​ស្រុកប្រាសាទ​សំបូរ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ តុលា​ បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិ.ង្សា​ដោយ​ចេតនាទៅ​លើ​ជន​រង​គ្រោះ​២​នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​៤ តុលា​ នៅ​ចំណុច​ភូមិ​តាំង​ក្រសៅ​ ឃុំ​តាំង​ក្រសៅ​ ស្រុក​ប្រាសាទ​សំបូរ​ ។​

ខេត្ត​កំពង់​ធំ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំងសមត្ថ​កិច្ច​នគរបាល​អធិការដ្ឋាន​នគរ​បាល​ស្រុកប្រាសាទ​សំបូរ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ តុលា​ បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនាទៅ​លើ​ជន​រង​គ្រោះ​២​នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​៤ តុលា​ នៅ​ចំណុច​ភូមិ​តាំង​ក្រសៅ​ ឃុំ​តាំង​ក្រសៅ​ ស្រុក​ប្រាសាទ​សំបូរ​ ។​

ពាក់ព័ន្ធ​នឹងករណីនេះ​នគរ​បាល​ស្រុក​ប្រាសាទ​សំបូរ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ឈ្មោះ​ ឃឿន ខន អាយុ​៤២ឆ្នាំ​ បាន​បើក​រថយន្តទៅ​ផ្ទះ​របស់​ឈ្មោះ​ ទី អាង​ អាយុ​៤៨ឆ្នាំ​ ក្នុង​គោល​បំណង​ទៅ​ទារ​លុយ។ លុះ​ទៅ​ដល់​ក៏បាន​ប្រកែក​គ្នា​ ហើយ​​ឈ្មោះ ឃឿន ខន​ ក៏បាន​ទាញ​ពូថៅ​កាប់​ឈ្មោះ​ ទី អាង​ មួយ​ពូថៅ​ចំ​ក្បាល​រង​របួសធ្ងន់​ រួច​ហើយ​ក៏​បាន​បើក​រថយន្ត​ចេញទៅ​វិញ​ និង​បាន​កិន​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​ជិត​ផ្លូវ​បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​ស្រុង ។​

ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ក៏បាន​រាយ​ការណ៍​ដល់​នគរបាល​ប៉ុស្តិ៍​ឱ្យ​មក​ជួយ​អន្តរា​គមន៍​ លុះ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឈ្មោះ​ ប៉ែន​ ម៉ៅ​ ចុះ​មក​វាស់​វែង​ពាក់​ព័ន្ធ​នឹងក​រណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​ ក៏ត្រូវ​ជនសង្ស័យ​ដែល​កំពុង​ក្រពុល​មុខ​ដោយសារស្រា​ផង​នោះ​បានវាយ​ជាច្រើនដៃ​ទៅ​លើ​មន្ត្រី​ប៉ូលិស​បណ្តាល​ឱ្យ​សន្លប់​ និង​ខៀវ​ភ្នែក​ម្ខាង។​

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​នគរបាល​អធិការ​ដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ​ក៏បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​មក​សាកសួរ ។​ នគរបាល​បាន​បាន​បន្ត​ថា​ ជន​ជាប់​ចោទ​ជា​មនុស្ស​មាន​ផ្ទុក​មេ​រោគ​អេដស៍ និង​កំពុង​លេបថ្នាំ​ពន្យារ​ ​​ហើយ​នៅ​ពេល​គេ​ផឹក​​ស្រា​ម្តងៗ​គឺតែងតែ​ប្រតិកម្ម​កំរោល​ចូល​បែប​នេះ ។​

មន្ត្រី​នគរបាល​បាន​បន្ត​ថា​ ជន​សង្ស័យ​មានប្រពន្ធ​កូន​រស់​នៅ​ប្រទេស​ថៃ ប៉ុន្តែ​គេបានចេញ​ចូលរកស៊ី​ក្នុង​ស្រុក​កំណើត​ ហើយ​ក៏ធ្លាប់​ជាប់​គុក​ពី​បទ​ប្រើ​អំពើ​ហិង្សា​រយៈ​ពេល​៦​ឆ្នាំ​នៅ​ប្រទេស​ថៃដែរ​ ។​ក្រោយ​ពី​សាក​សួរ​រួច​ នៅ​ថ្ងៃទី​៧ តុលា​ ជន​ឈ្មោះ​ ឃឿន ខន​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕