ខេត្តកំពត ៖ បុរសម្នាក់ បន្ទាប់ពីលែងលះប្រពន្ធ ក៏ចាកចេញពីភូមិស្រុកទៅរស់នៅតំបន់ជួរភ្នំ តែម្នាក់ឯង ហើយបានកសាងរូបសំណាកចំនួន៤ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានចម្ងល់នោះ គឺក្នុងចំណោមរូបសំណាក់ទាំងអស់ មានរូបសំណាកតែមួយទេ ជាបុរសកសិករពាក់មួកក្រវាត់ក្រមានៅចង្កេះ និងលីចប ។
ដោយឡែក រូបសំណាក៣ទៀត មានខ្លួនជាមនុស្សតែក្បាលឆ្កែហើយក្នុងចំណោមរូបសំណាកបីនោះ គឺមានរូបជាស្ត្រីម្នាក់ពកូន ដែលរូបស្ត្រីនោះ គឺក្បាលឆ្កែផង និងពស់វែកផង ឯរូបកូនដែលស្ត្រីនោះពក៏ក្បាលឆ្កែដែរ តែរូបសំណាកផ្សេងទៀតក្បាលឆ្កែ តែដៃកាន់ដំបង ។
បុរសដែលបែកបាក់គ្រួសារនេះឈ្មោះ សាយ អុីម អាយុ៥២ឆ្នាំ រស់នៅភូមិដើមចំរៀកឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ។ អ្នកស្រុកកំពុងតែឆ្ងល់ពីបុរសរូបនេះដែលចំណាយថវិកាជួលគេឆ្លាក់រូបសំណាកនេះ ។ បើតាមឈ្មោះអ៊ុន ទិត ជាអ្នកធ្វើរូបសំណាកនេះនិយាយថា រូបសំណាកមួយចំណាយអស់ទឹកប្រាក់១លានរៀល ប៉ុន្តែថ្មីៗនេះបុរសឈ្មោះ សាយ អុីម លក់ដីបានលុយជាង៣ពាន់ដុល្លារ ។
ចែករំលែកព័តមាននេះ